Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​សារ​ទរ​ចិន ដែល​បាន​កាត់បន្ថយ​ពាណិជ្ជកម្ម​យ៉ាងគំហុក​ជាមួយ​កូរ៉េខាងជើង​

អា​មេ​រិច កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​សំដែង​ការគាំទ្រ​ដល់​ការកាត់បន្ថយ​ពាជិជ្ជកម្ម​យ៉ាងគំហុក រវាង​ចិន និង​កូរ៉េខាងជើង និង​បាន​ថ្លែង​ថា​ខ្លួន​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​​អន្តរជាតិ​ក្នុង​ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត និង​ដៃគូរ​ជំនួញ​របស់​កូរ៉េ​ខាងជើង​តែ​មួយគត់ បាន​រាយ​ការណ៏​ថា ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយនឹង​កូរ៉េខាងជើង បាន​ធ្លាក់ចុះ ៥០​ភាគរយ ក្នុង​ខែ​ធ្នូ​កន្លងទៅ​។ ទំហំ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង មាន​រហូត​ដល់ ៩០​ភាគរយ ជាមួយនឹង​ប្រទេស​ចិន​។​

​ការធ្លាក់ចុះ​នៃ​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយនឹង​កូរ៉េខាងជើង​ដោយ គឺ​ដោយសារតែ​ចិន​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​អា​មេ​រិច ដោយ​អា​មេ​រិច​ដាក់​គំនាប​ឲ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ក្នុងកា​រ​បញ្ឍប់​កម្មវិធី​អាវុ​ធ​របស់​
​ព្យុង​យ៉ាង​។​

​នៅក្នុង​សេចក្តីប្រកាស​របស់​សេ​វិមាន​បានបញ្ជាក់​ថា “​រដ្ឋបាល​ដូណាល់ ត្រាំ មានការ​រីករាយ​ដែល​ចិន​បាន​កាត់បន្ថយ​ពាណិជ្ជកម្ម​យ៉ាងគំហុក​ជាមួយនឹង​កូរ៉េខាងជើង​។ សកម្មភាព​នេះ​គឺជា​ការគាំទ្រ​ទៅដល់​កិច្ច​ប្រឹងប្រែង​ដែល​ដឹកនាំ​ដោយ​អា​មេ​រិច​ក្នុង​ការដាក់​សម្ពាធ​
​ឲ្យបាន​ខ្លាំង​បំផុត រហូត​ដល់​របប​ព្យុងយ៉ាង​បោះបង់​កម្មវិធី​អាវុធ​របស់​ខ្លួន​”៕ សុភ័ក្ត្រ​

×