Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីអ្នកកាសែ​តម្នាក់ប្រកា​សឈ​ប់ចូល ពិសារអាហារសាមគ្គីជាមួ​យសម្ដេចតេជោ លោករដ្ឋមន្រ្តីព័ត៌មានថា អ្នកនិយាយប្រហែ​លមិន​​​សូ​​វទៅ​ធ្វើ​ការ ឬ ក៏អង្គភាពនោះមាន​ប្រព័​​ន្ធ​ជូន​ដំណឹ​​ងផ្ទៃ​​ក្នុង​​មិនល្អ​

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៤​ មករាមកនោះ ស្រ្តីអ្នកកាសែ​តម្នាក់ ​នៅអង្គភាព (TVFB) ប្រកា​សជាសាធារណៈនៅលើផេកហ្វេសប៊ុកផ្លូវការ មានគណនីឈ្មោះ Ly Na ឈ​ប់ចូល ពិសារអាហារសាមគ្គីជាមួ​យ​សម្ដេច តេជោហ៊ុនសែន ​។

ជាមួយនឹងបញ្ហានេះ លោកខៀវ កាញារីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៦ខែមករា បានចេញសារឆ្លើយតបវិញថា “ធម្មតា ខ្ញុំមិនតបសារមនុស្សដែ​ល​និយាយ​ខុស​រឿងតែ​ឯង​នោះទេ តែដោយឃើញសារនារីម្នា​ក់​ និយាយរិះគន់ដល់ការជួប​ជុំ​ រវាងប្រមុខរាជរដ្ឋាភិបាលក​ម្ពុ​ជា ​ជាមួយអ្នកសារព័​ត៌​មាន កាលពីថ្ងៃទី ១៤​ មករា​ ២០​២០ ដោយចាត់ថាជាការមិនបើ​ក​ឲ្យមានការជជែកពិ​ភាក្សា ដឹងពីសុខទុក្ខអ្នកកាសែ​ត​”។ លោករដ្ឋមន្រ្តី បានបន្ថែមថា ” ខ្ញុំគិតថា អ្នកនិយាយប្រហែ​លមិន​សូ​វទៅធ្វើ​ការ ឬ ក៏អង្គភាពនោះមាន​ប្រព័​ន្ធជូនដំណឹ​ងផ្ទៃ​ក្នុង​មិនល្អ ។ នៅមុនពេលជួបជារៀ​ង​រាល់​ឆ្នាំ សមាគមអ្នក​កា​សែត​ តែងពិគ្រោះគ្នា​លើក​ពី​ចំណុច​ដែលត្រូវដាក់ជូននាយករដ្ឋម​ន្ត្រី​សម្រេច ហើយក្រសួងព័ត៌មានពិ​និ​ត្យពី​ចំណុច​ណា ដែលគួរដាក់ដើម្បីសម្តេច​នា​យក​រដ្ឋ​ម​ន្ត្រីសម្រេចជាគោលការណ៍​ គឺនិយាយពីរឿង​ព្រៃ​ មិននិយាយពី​ដើ​មឈើ​ទេ ។ នៅក្នុងឆ្នាំនេះ បញ្ហាដែលលើកឡើង ​គឺ​កិច្ចការពារអ្នកកាសែតនៅ​ចំ​ពោះមុ​ខច្បា​ប់ និង ​សំណូមពរអ្នកកា​សែ​តច​ង់មានប្រព័ន្ធសន្តិ​សុ​ខស​ង្គម នៅពេលពួកគេមានជំ​ងឺ​តម្កាត់ផ្សេងៗ ។ ដោយប្រព័ន្ធ ប.ស.ស. មាននីតិវិធីច្បាស់លា​ស់​ហើយ ក្រសួងមានគម្រោងបើ​កសិ​​ក្ខាសា​លាមួ​យ ជូនអ្នកកាសែតដោយ​អ​ញ្ជើញតំ​ណាង​ក្រសួ​ងស​ង្គ​មកិច្ច​ មកព​ន្យល់ ហេតុនេះនៅសល់​តែ​រឿងការ​ពារអ្ន​ក​កាសែ​ត នៅចំពោះកា​រប្តឹ​ងផ្តល់​នា​នា ។ ហើយសំណូមពរ​នេះ​ ត្រូវបានសម្តេច​នា​យករ​ដ្ឋ​មន្ត្រី ដោះស្រាយជូននៅ​ថ្ងៃ​ទី១៤ មករា នោះហើយ តែប្រហែលអ្នករិះគន់នោះ​ ​រវល់តែវ៉ែជជែកគ្នា​បា​នជា​មិនឮ​ឬយ៉ាង​ណា ​?”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ មករា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នា​យករ​ដ្ឋមន្ត្រី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានអញ្ជើញជាអធិបតី​ក្នុងពិ​ធីសំ​ណេះសំណា​ល​ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិសាអាហារសាមគ្គីជាមួយអ្នក​សា​រព័​ត៌មាន​លើកទី​៤ នៅពិព័រណ៍កោះ​ពេ​ជ្រ​ ដើម្បីរំលឹកដល់បង​ប្អូនអ្នកសារព័ត៌មា​ន​ប្រតិ​បត្តិ​ការការងា​រ ដោ​យមានការទទួ​ល​ខុសត្រូ​វ​ខ្ពស់ ដោយគោរពក្រមសី​ល​ធម៌វិជ្ជាជី​វៈត្រឹមត្រូ​វ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ប៉ុន្តែក្រោយពីបញ្ចប់កា​រចូល​រួម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែមានស្រ្តីជាអ្នកកា​រ​សែត​ម្នាក់​ បានប​ង្ហោះថា​ ៖ “ខ្លួននិងឈប់ចូលរួម បាយសាមគ្គីជាមួយសម្តេចតេជោទៀតហើយ ព្រោះសម្តេចនិយាយតែម្នា​ក់ឯង មិនឲ្យឱកាសអ្នកកាសែ​ត​ បកស្រាយអំពី ​បញ្ហាដែលធ្លាប់ជួបប្រ​ទះ​ ដូចជាការគំរាមកំហែង​ ​ពីសំណាក់មន្រ្តីធំៗក្នុង​ជួ​រដ្ឋា​ភិបា​ល ពេលដែលអ្នកស្រីចុះ​យ​ក​ព័ត៌មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីពលរដ្ឋ​ដែល​រងគ្រោះ ​ក្នុងបញ្ហាជំម្លោះដី​ធ្លី​”។
នៅថ្ងៃទី១៧ខែមករានេះដែរ ហ្វេសប៊ុក Ly Na បានសរសេរបន្ថែមទៀតថា “ជាដំបូង​ក្មួយអ​រគុណ​សន្តិ​ភាព​ ក្នុងអត្ថន័យដែល​ក្មួ​យស​រសេរ (ចំពោះការចូលរួមអាហារសាម​គ្គី​កាល​ពីថ្ងៃទី១៤​ មករា​ ឆ្នាំ២០២០)​ មិនមែនមាន​អត្ថ​ន័យដូ​ចអ្នក​យកទៅបកស្រាយឡើយ​​ ក្មួយអរគុណណាស់​ដែ​លស​ម្តេច បានជួយប្រជាពលរដ្ឋរ​ងគ្រោះ នៅខេត្តបន្ទាយមានជ័យករ​ណី​ជ​ម្លោះដីធ្លី​​ ក្នុងអត្ថន័យ​នោះ​ក្មួយ​គ្រាន់តែចង់ឲ្យមន្ត្រីថ្នាក់​ ក្រោមមួយចំនួនតូចយកគំរូតាម​ស​ម្តេច​​ ដែលខិតខំបម្រើពល​រ​ដ្ឋគ្មាន​ពាក្យ​ថាហត់រហូ​ត ទទួលបានសន្តិភាពដល់ប​ច្ចុ​ប្បន្ន​​ ក្មួយសុំសំពះសុំ​ទោ​សអ៊ុំ​ចំពោះពាក្យពេចន៍ខ្លះមិ​​ន​​សម​រម្យ តែចេតនារបស់ក្មួ​យ​នៅ​តែ​​ដដែលមិនដែល​ភ្លេ​ចកា​រដឹង​នាំរបស់​សម្តេ​ចទេ​ ។ និយាយពីប្រវត្តិខ្ញុំ​ ឪពុកខ្ញុំជាទាហា​ (តែគាត់បានស្លាប់បាត់​ហើ​យ)​​ ក៏ធ្លាប់តស៊ូនៅក្នុងស​ម​រភូ​មិជាច្រើន​ដែ​រ​ ក្មួយស្តាយដែលឪពុក​ក្មួ​យមិ​នបាន​រស់នៅ​​ ពេលប្រទេសយើងមានស​​ន្តិភា​ព​ តែរូបភាពនៃការដឹ​ក​នាំរ​បស់ស​ម្តេច បានជ្រួតជ្រាបនៅក្នុងបេះ​ដូ​ងក្មួ​យជានិ​ច្ច​ ក្មួយក៏ជាធនធានមនុ​ស្ស​ម្នាក់ នៅក្នុងសម័យស​ន្តិ​ភាពនេះ​ដែរ​ បើអាចក្មួយសុំជួប​អ៊ុំ​ដោយ​ផ្ទាល់​”។

ចំណែកផេកហ្វេសប៊ុក គណនី សាំង សុង កាលពីថ្ងៃទី១៦ខែមករា បានសរសេរថា “ចង់ល្បីហូស​ហើ​យមី​នាង សារជាតិនាង​ ​អង្គភាពនាងចេ​ញ​មក​ពីពួកប្រ​ឆាំងផ្តា​ច់ស​ង្ខារ ភាពល្បីល្បាញរបស់​នា​ងនិង​អ​ង្គភាព TV Facebook ដែលនាងជ្រកកោ​ន​ គឺវាកើតចេញពីកា​រ​ផ្សព្វ​ផ្សាយព័ត៌​មានចុះ​ញង់ជា​ច្រើន​ ក្នុងពេលប​ក្ស​ប្រឆាំង​នៅមា​នជី​វិតហើយបាន​ប្តូរឥ​រិ​យាបទ​ម​​កវិញ ពេលបក្ស​ប្រ​ឆាំង​រ​លា​យ យើងស្គា​ល់ក្រ័​យពួកនា​ងច្បាស់ណា​ស់​ ពួកនាង​អា​ចបោ​កថ្នាក់​ដឹកនាំ​ភ្លើ​ងមួយចំនួន តែមិនអាចបោក​ ​ក្មេងនៅវត្ត​ម្នាក់​នេះ​បានទេវើយ”៕ ដោយ៖បញ្ញាស័ក្តិ

×