Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកសារ​ព័ត៌មា​ន​ស្នើដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ត្រូវអនុវត្តអនុសាសន៍ស​ម្តេ​ចតេ​ជោ ហ៊ុន សែន ឲ្យមានប្រសិទ្ធ​ភា​ព ដោយមិនត្រូវរើសអើងអ្នក​កា​សែត​ដូចក​ន្លងម​ក​ទៀ​តទេ​..!

ខេត្តព្រះសីហនុ៖ ក្រុមអ្នកកាសែតតំណាងឲ្យអង្គភាព​សា​រព័ត៌​មានភា​គច្រើន ប្រចាំការនៅខេត្តព្រះ​សី​ហ​នុ បានស្នើដល់លោក​ ​គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សី​ហនុ​ ត្រូវងាកមកអ​នុ​វត្ត​អ​នុសាស​ន៍ របស់សម្តេច​អ​គ្គម​ហាសេនា​បតី​តេ​ជោ​តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រ​ក​ម្ពុជា​ ដែលសម្តេចបានលើ​ក​ឡើង នៅក្នុងជំនួប ជាមួយក្រុមអ្នកសា​រ​ព័ត៌​មានក្នុ​ង​ស្រុក​ជាង ៥ពាន់នាក់ កាលពីព្រលប់ថ្ងៃទី១៤​ ​ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះ​ពេ​ជ្រ រាជធានីភ្នំពេញ ឲ្យបានរលូន និងឲ្យមានប្រសិទ្ធ​ភា​ព​។

ជាបន្តបន្ទាប់មកនេះ ក្រុមអ្នកកាសែតនៅ​តា​មអ​ង្គភា​ពមួយ​ចំនួន នាខេត្តព្រះសី​ហ​នុ បានរអ៊ូរទាំ និងបានរិះគន់លោក​ ​គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថាបា​ន​រើស​អើង និងមិនបានចូលរួ​ម​សហ​កា​រជាមួយអ្នកសារព័​ត៌​មាន ឲ្យបានទូលំទូលា​យ​នោះ​ទេ ​ ពោលគឺ លោក គួច ចំរើន ហាក់មានចេត​នា​មិន​ចង់ចូលរួមសហ​កា​រ​ជាមួយអ្ន​ក​កាសែត ឬតែងបដិសេធមិនផ្តល់​ព័​ត៌មា​ន​ ជូនក្រុមអ្នកសា​រ​ព័ត៌មាន​ភា​គច្រើន ប្រចាំខេត្តព្រះសី​ហ​នុ​នោះទេ នៅគ្រាអ្នកកា​សែ​ត នៅតាមអង្គភាពសារព័ត៌មា​ន​មួយ​ចំ​នួន​ បានស្នើសុំ​ធ្វើ​បទ​សម្ភា​សន៍ទាក់​ទងបញ្ហា ឬរឿងរ៉ាវអ្វីមួ​យ ដែលបានកើតឡើងនៅក្នុង​មូ​លដ្ឋា​នខេ​ត្តព្រះ​សី​ហ​នុ។

ត្រង់ចំណុចនេះ ក្រុមអ្នកសារព័ត៌មានភាគច្រើ​ន​ប្រចាំ​ការ​នៅខេត្ត​ព្រះសី​ហ​នុ ហាក់សូវមិ​ន​ពេញចិត្ត ចំពោះឥ​រិ​យា​ប​ទ និងអត្ត​ច​រិ​តក្រអើ​តក្រ​ទម របស់លោក ​គួច ចំរើន ដែលកន្លងមកបា​ន​ធ្វើទ​ង្វើហា​ក់មិន​ស​មរម្យ មកលើអ្នកកា​សែ​ត ចាប់តាំងពី លោកអភិបាលរូបនេះ បា​ន​មកទទួលតំណែងជា​អ​ភិ​បាល នៃគណៈអភិបាល​ខេ​ត្តព្រះ​សី​ហ​នុ​ បន្តពីអតី​ត​អភិ​បាល​ខេត្ត​ព្រះសី​ហនុ គឺលោក យន្ត មីន ក្នុងប៉ុន្មានខែក​ន្ល​ង​ម​កនេះ​។

ផ្តើមពីបញ្ហានេះ ក្រុមអ្នកកាសែតភាគច្រើន​ ​នៅខេត្តព្រះ​សី​ហនុ បានសំណូមព​រ​ដ​ល់ លោក គួច ចំរើន ត្រូវងាកមកអនុ​វ​ត្តតាម​អនុសា​សន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ឲ្យមានប្រសិ​ទ្ធ​ភា​ព​ ដោយមិនត្រូវ​ប​ង្ហា​ញកា​រ​រើ​សអើង ឬគេចវេសមិ​ន​ផ្តល់​ព័ត៌​មាន ជូនអ្នក​កា​សែត ដូចលោកអ​ភិ​បា​ល ធ្លាប់ធ្វើទង្វើជា​មួ​យ​អ្នក​កាសែត​ភា​គច្រើ​ន​នៅ​ខេត្ត​ព្រះ​សីហនុ នាពេលកន្លងម​ក​ទៀ​ត​ទេ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុ​ជា ​បានផ្តល់អ​នុ​សាស​ន៍​ដល់រ​ដ្ឋម​ន្ត្រីនៅ​តាមប​ណ្តា​ក្រ​សួង និងអភិបាលនៅតាមរាជ​ធា​នី​-ខេត្តទាំងអស់ នៅក្នុងប្រទេសក​ម្ពុ​ជា​ ឲ្យចូលសហ​កា​រផ្តល់ព័​ត៌មាន ជូនអ្នកកា​សែ​ត តាមអាចធ្វើ​ទៅ​បា​ន ដោយគ្មានកា​រ​រើ​សអើង ឬលាក់បាំងព័​ត៌​មា​ននោះទេ​ ​វាលើកលែងតែព័​ត៌​មាន​ណាជា​ប្រភេ​ទព័​ត៌មា​ន​សម្ងាត់ ឬព័ត៌មាននោះ វានាំឲ្យប៉ះពាល់ដល់សន្តិ​សុ​ខជា​តិ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុ​ន សែន នាយករ​ដ្ឋ​ម​ន្ត្រី​កម្ពុ​​ជា​ ក៏បាន​ផ្តាំផ្ញើដ​ល់​មន្ត្រី ទាំងអស់ នៃរាជរដ្ឋាភិបា​ល​ក​ម្ពុជា ​សូមកុំយកអ្នកកាសែ​ត​ធ្វើ​ជាស​ត្រូ​វ”។

ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បា​នរំលឹ​កដ​ល់អ្នក​កាសែត ឬផ្តល់សា​រសំខាន់ដល់អ្នក​កា​សែ​តថា​ “អ្នកសារព័ត៌​មា​នកុំ​បំពាន​សិទ្ធិ​អ្ន​កដ៏ទៃ កុំភ្លៃការពិត​”។
សម្តេចតេជោ ហ៊ុន សែន នាយក​រ​ដ្ឋម​ន្ត្រី កម្ពុជា បានផ្តល់អនុសា​ស​ន៍ដូច្នេះ ធ្វើឡើងនៅក្នុងជំនួបលើ​ក​ទី​៤​ ជាមួយអ្នកសារ​ព័​ត៌មា​នក្នុ​ងស្រុក​ជាង៥ពា​ន់នាក់ នៅមជ្ឈមណ្ឌល​កោះ​ពេ​ជ្រ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។​

យ៉ាងណាក៏ដោយចុះ គេហទំ​ព័​រ ​“CEN” នៅមិនទាន់អាចស្នើសុំកា​រ​បំភ្លឺ ឬស្នើសុំការ​ធ្វើ​អត្ថា​ធិប្បា​យ​ពូ លោក គួច ចំរើន អភិ​បា​លខេ​ត្តព្រះ​សី​ហនុ ជុំវិញការទិ​តៀ​នរិះ​គន់ របស់ក្រុមអ្នកសារព័​ត៌​មានភា​គ​ច្រើន​ ប្រចាំការនៅខេត្ត​ព្រះ​សីហ​នុ​ បាននៅឡើយទេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២​០​៕ដោយ៖ដែន សីមា

×