បុរសម្នាក់នៅក្នុងប្រទេសរុស្ស៊ី បានបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម បន្ទាប់ពីបានលួចយករថក្រោះ១គ្រឿងដែលគ្របដណ្តប់ដោយព្រិល និងបើកបុកទម្លុះទ្វាផ្សារទំនើប ដើម្បីលួចយកស្រា១ដប ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលបើកទម្លុះទ្វាផ្សារទំនើប បុរសរូបនោះបានបាត់បង់ម្ចាស់ការ និងបុកបំផ្លាញរថយន្ត Daewoo ១គ្រឿង ដែលចតចោលនៅខាងមុខផ្សារ ។
M-1970 ដែលជាប្រភេទរថក្រោះមានសមត្ថភាពចុះទឹកបាននេះ ត្រូវបានបុរសរូបនេះលួចយកចេញពីកន្លែងហ្វឹកហាត់ប្រណាំង motorsport ក្បែរនោះ មុនពេលបើកកាត់ព្រៃតូចៗ ចូលទៅក្នុងទីក្រុង Murmansk ស្ថិតនៅភាគខាងត្បូងតំបន់ Apatity
ទោះយ៉ាងណា បុរសរូបនេះ ក្រោយមកត្រូវបានចាប់ខ្លួន ក្នុងករណីលួចដបស្រា ខណៈដែលផ្សារទំនើបនោះ ពុំត្រូវបានផ្តល់អាជ្ញាប័ណ្ណលក់សារជាតិគ្រឿងស្រវឹងនៅព្រឹកព្រលឹមឡើយ ៕ ចន្ទី