Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“Burmese Jadeite” ដែលមាន​តម្លៃ​ដល់​ទៅ $27,600,000.00 USD

​ខ្សែក គុជ ដែល​ថ្លៃ​បំផុត​នៅលើ​លោក ជា​របស់ Barbara Hutton ដែល​នាង​បាន​ពាក់​នៅ​ថ្ងៃ​រៀប​មង្គលការ​ជាមួយនិង​លោក Alexis Mdivani នៅឯ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ 1933​។​

​ខ្សែក គុជ​មួយ​នេះ​ត្រូវបាន​គេ​ហៅថា “Barbara’s Jadeite jade” បើតាម​ជីវប្រវត្តិ​របស់​នាង​នៅក្នុង​រឿង “Poor little rich girl” បាន​និយាយថា​គ្រឿងអលង្ការ​សឹងតែ​ទាំងអស់​របស់​នាង​ត្រូវបាន​យកទៅលក់​ដោយ​មេធាវី​ប្រចាំត្រកូល​ដែលជា​អ្នកមើលការខុសត្រូវ​លើ​ទ្រព្យសម្បតិ​ទាំងអស់​សូម្បីតែ​អចលនទ្រព្យ​ជាច្រើន​កន្លែង​ទៀត​ក៏​ត្រូវបាន​យកទៅលក់​កេង​តម្លៃ ក្នុងខណៈ​ពេលដែល​នាង​កំពុង​ប្រឈមមុខ​នឹង​ជម្ងឺ Anorexia nervosa, depression, និង alcoholic ដោយសារតែ​នាង​មានជីវិត​គ្រួសារ​ដ៏​ជូរចត់​តាំងពី​តូច ហើយ​ជីវិត​អា​ពា​ពិពាហ៍​ក៏​មិន​សមប្រកប នាង​បាន​រង​ការធ្វើ​បាប វាយដំ ដោយ​ពុំមាន​អ្នកណា​បានដឹង​រហូត​ដល់ពេល​នាង​សម្រេចចិត្ត​យក​រឿងរ៉ាវ​ជីវិត​ដ៏​គួ​អោយ​សង្វេក របស់​ក្មេងស្រី​ម្នាក់​ដែលមាន​អ្វីៗ​គ្រប់យ៉ាង ដែលជា​អ្នកទទួល​កេរ​មរតក​ទាំង​អស់ពី​ឪពុក​នាង ដែលជា​មហាសេដ្ឋី អាមេរិកកាំង ជា​ម្ចាស់​ក្រុមហ៊ុន “Woolworth five-and-dime store”


​នេះ​គឺជា​មូល​ហេតុដែល​ធ្វើអោយ​ខ្សែក​គុជ​មួយ​ខ្សែ​នេះ​មានមុខ​នៅលើ​ទីផ្សា​ជា​លើក​ទី​ពីរ ក្នុង​ការដាក់​បង្ហាញរ​បស់​ក្រុមហ៊ុន​គ្រឿងអលង្ការ​មួយ​ក្នុង​ឆ្នាំ 2014 នៅ​ហុងកុង មាន​ឈ្មោះថា Sotheby’s Hong Kong ក្នុងតម្លៃ​ដ៏​មហាសាល​។​

​បញ្ចា​ក់ថា ដើមឡើយ​ខ្សែ​កមួយ​នេះ បានចាប់កំណើត​ក្នុង​គ្រួសារ Cartier ដែលជា​ក្រុមហ៊ុន​ច្នៃ​ម៉ូត​គ្រឿងអលង្ការ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​យក្ស​នៅលើ​ពិភពលោក​។​

Barbara Hutton ជាមួយនិង​លោក Alexis Mdivani ក្នុង​ថ្ងៃ​មង្គលការ​នៅឯ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ 1933 ។​ ក្ខិណី

 

×