ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានស្លាប់ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល២៩នាក់(ស្រី៥នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៩នាក់ នៅថ្ងៃទី២៤ ខែមករានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៣លើក ដោយសារមូលហេតុ ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង ស្រវឹង និងកត្តាផ្លូវ៕ដោយ៖បញ្ញាស័ក្តិ