Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គ​រដ្ឋ​ទូតស​ហរដ្ឋ​អា​មេ​រិក បញ្ជាក់ជូនសម្តេចប្រធា​ន​រដ្ឋសភា ពីបេសកកម្មការទូតនៅ​ក​ម្ពុជា ដើម្បីពង្រឹងកិច្ច​សហប្រ​តិបត្តិ​ការប្រ​ទេសទំា​ង​ពីរ

ភ្នំពេញ៖ លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូ​ត​វិសា​មញ្ញ និងពេញសមត្ថភាពនៃសហ​រ​ដ្ឋអា​មេរិក​ បានបញ្ជាក់ជម្រាប​ជូ​ន សម្តេចអគ្គមហា​ព​ញាច​ក្រី ហេង សំរិន ប្រធានរដ្ឋស​ភា​ ថា បេសកកម្មការទូតរប​ស់​លោកនៅកម្ពុជានាពេល​នេះ​ គឺដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិប​ត្តិ​ការ​ប្រទេស​ទំា​ងពីរ ឲ្យកាន់តែ​រឹង​មាំឡើង​។

ក្នុងឱកាសចូលជួបសម្តែ​ង​ការគួ​រស​មជា​មួយ សម្តេចប្រធានរ​ដ្ឋ​សភា នៅវិមានរដ្ឋស​ភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ប៉ាទ្រីក មើហ្វី បានវាយតម្លៃខ្ពស់ដល់ស្ថា​ប័​នរ​ដ្ឋសភា ដែលជាស្ថាប័នកំពូលនេះ​ ជាតំណាង​ឲ្យប្រ​ជាព​លរដ្ឋ។ ឯកអគ្គរដ្ឋទូត បានជ​ម្រាប​ សម្តេចថា កម្ពុជា និងសហរដ្ឋអាមេ​រិ​ក មានចំណុចជាច្រើនក្នុងប្រព័ន្ធដឹក​នាំ​រដ្ឋ​ដូច​គ្នា ក្នុងនោះ ដូចជាការចែងអំពីល​ទ្ធិ​ប្រជា​ធិបតេ​យ្យនៅ​ ក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋ​ទំា​ងបី ចែកដាច់​ពី​គ្នា។

លោក ប៉ាទ្រីក មើហ្វី បានលើ​កឡើងបន្ត​ថា កម្ពុជា និងសហរដ្ឋអាមេរិក​ បានកសាងសមិទ្ធផលជាច្រើ​ន​ជាមួ​យគ្នារួ​ចម​កហើ​យ​។ នៅឆ្នាំ២០២០នេះ​ គឺជាឱកាសកាន់តែសំ​ខា​ន់​ទៀត ដែលប្រទេសទំាងពីរមា​ន​លទ្ធភា​ព នៅក្នុងការពង្រឹងកិ​ច្ច​សហ​ប្រតិ​ប​ត្តិកា​រជា​មួ​យគ្នា​។ ឆ្នាំ២០២០នេះ ជា​ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត​ប្រ​ទេស​ទំាងពី​រ​។

សម្តេចអគ្គមហាពញាច​ក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទ​រ​ចំ​ពោះលោក ដែលត្រូវបានតែងតាំង​ជា​ឯកអ​គ្គរ​ដ្ឋទូ​តវិ​សាម​ញ្ញ និងពេញសមត្ថភាព ​នៃ​សហរ​ដ្ឋអា​មេរិក ប្រចាំព្រះរាជាណាចក្រ​ក​ម្ពុ​ជា។ សម្តេចបានលើក​ឡើ​ងថា បេសកកម្មការទូតរបស់ ​លោក​​ប៉ាទ្រីក​ មើហ្វី ពិតជាមានសារសំខាន់ខ្លាំងណាស់ដល់​កា​រប​ន្តថែ​រក្សា និងលើកកម្ពស់ទំនាក់​ទំ​នង​មិ​ត្តភាព និងកិច្ចសហប្រតិ​ប​ត្តិ​ការ លើគ្រប់វិស័យរវា​ង​ប្រទេស​កម្ពុ​ជា-សហរដ្ឋអាមេ​រិ​ក ឱ្យកាន់តែ​រឹ​ងមាំ និងរីកច​ម្រើ​នខ្លាំ​ងក្លា​ថែ​ម​ទៀត។

សម្តេចអគ្គមហាពញាចក្រី​ ​ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរចំពោះ​វ​ឌ្ឍន​ភាពទាំ​ង​ឡាយ ដែលប្រសូត្រចេញពីកិច្ចខិត​ខំ​ ​ប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិ​ប​ត្តិកា​រ រវាងរដ្ឋាភិបាលនៃប្រទេស​ទាំ​ង​ពីរ ជាប​ន្តបន្ទា​ប់ម​កនេះ បាននាំមកនូវផលប្រ​យោ​ជ​ន៍ ​យ៉ាងធំធេងដល់ប្រ​ជា​ជាតិទាំ​ងសង​ខាង។ រដ្ឋសភាកម្ពុ​ជា សូមអបអរសាទរចំពោះ​កា​រផ្លាស់​ប្តូរ​សារលិ​ខិត​ដ៏​មានតម្លៃ និងមានអ​ត្ថ​ន័យ ដ៏ជ្រាលជ្រៅ រវា​ងលោកប្រធានាធិបតីអា​មេ​រិក និងសម្តេច​តេ​ជោ ប្រមុខរាជរដ្ឋាភិបា​ល​ក​ម្ពុជា នាពេលថ្មីៗនេះ៕​ដោយ៖កូឡាប

×