Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​តន្ត្រី “​ស្រមោល​ក្រហម​” ជួយ​ឲ្យ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង យល់ព្រម​អង្គុយ​ចុះ​ក្នុង​តុ​ចរចា (​មាន​វីដេអូ​)

ក្រោយ​ជោគជ័យ​នៃ​កិច្ចចរចា ថ្ងៃទី ៩/១ កូរ៉េខាងជើង និង​កូរ៉េ​ខាងត្បុង​បាន​ឯកភាព​បន្ត​កិច្ច​ចរចា​ជាន់ខ្ពស់ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ដើម្បី​ពិភាក្សា​លើ​បណ្ហា​ក្រុង​ព្យុង​យ៉ាង​អាចចាត់​ក្រុម​សិល្បៈ​របស់​ពួកគេ​ចូលរួម​ក្នុង​អូឡាំពិក​រដូវរងារ​។​

​តាម Yonhap កូរ៉េ​ទាំង​២ នៅ​ថ្ងៃ​ទី ១៣ ខែ​មករា បាន​ឯកភាព​រៀបចំ​កិច្ចចរចា​ថ្នាក់​ឯកទេស នៅ​ថ្ងៃ​ទី ១៥ ខែ​មករា នៅ Tongil Pavilion ស្ថិតក្នុង​ភូមិ​ផ្អាក​សង្គ្រាម Panmunjom​។​

​ប្រភព​ពី​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើង បាន​ផ្តើម​សំណើរ​កិច្ចចរចា សម្រាប់​អាច​ចាត់​ក្រុម​សម្តែង​សិល្បៈ​ទៅ​ចូលរួម​អូឡាំពិក​រដូវរងា Pyeong នៅ​សេ​អ៊ូ​ល​។​

​គេ​បាន​ដឹងថា Hyon Song-Wol ប្រធាន​ក្រុម​តន្ត្រី Moranbong នឹង​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​ប្រតិភូ​មាន​គ្នា​៤​នាក់ របស់​កូរ៉េ​ខាងជើង​ចូលរួម​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា​នេះ​។​

Moranbong ជា​ក្រុម​តន្ត្រី​នារី សម្តែង​តន្ត្រី Pop , rock និង​ឈុត​គួបផ្សំ​រវាង​សម័យ​ទំនើប​ជា​មួយ​ប្រពៃណី​។​

នេះ​ជា​ក្រុម​តន្ត្រី​មាន​សុទ្ធតែ​នារី​ដំបូង​គេ​នៅ​កូរ៉េខាងជើង​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un ជា​អ្នក​ជ្រើសរើស​សមាសភាព​ក្រុម​តន្ត្រី​នេះ​ដោយផ្ទាល់​។​

Maranbong ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ឲ្យ​រហស្សនាម​ថា ជា “Spice Girls” របស់​កូរ៉េ​ខាងជើង​”​។​

​បណ្តា​សមាជិក​នៃ​ក្រុម​តន្ត្រី សុទ្ធសឹង​ជា​អ្នក​មាន​ឋានៈ​ខ្ពស់ ក្នុង​កងទ័ព​កូរ៉េខាងជើង​។​

​ក្រុម​សិល្បៈ​នេះ មាន​លក្ខណៈ​សម្តែង​ក៏ដូជា​សម្លៀក​បំពាក់​រង​ឥទ្ធិពល​ពី​លោក​ខាងលិច អាទិ៍ ស្លៀក​រ៉ូប​ខ្លីៗ ពាក់​ស្បែកជើងកែងចោត​ខ្ពស់។


​ក្រុម​សិល្បៈ​នេះ​ក៏​បាន​ទៅ​សម្តែង​នៅ​ប្រទេសក្រៅ​ជាអាទិ៍ ចិន តែ​ពុំ​ធ្លាប់​ចេញទៅ​សម្តែង​នៅ​ប្រទេស​លោក​ខាងលិច​ទេ​។​

Moranbong ក៏​មាន​នូវ​បទ​ចម្រៀង​ឃោសនាឲ្យរ​ដ្ឋការ​ព្យុង​យ៉ាង អម​ជាមួយ​បទ​ចម្រៀង​បែប​តន្ត្រី Pop របស់​លោក​ខាងលិច​។​

​តាម Sino NK ក្នុងអំឡុងពេល​សម្តែង​របស់​ក្រុម​តន្ត្រី​នេះ​ម្តងៗ​តាម​ទូរទស្សន៍​ជាតិ​ផ្សាយ​បន្ត​ផ្ទាល់​នោះ អាគារ​លក់ដូរ​ទាំងអស់​នៅ​ព្យុងយ៉ាង​សុទ្ធសឹង​បិទទ្វារ ហើយ​តាម​ដងផ្លូវ​ពុំ​មាន​មនុស្ស​ធ្វើដំណើរ​ទេ​។​

​រដូវ​រំហើយ ឆ្នាំ ២០១៥ មាន​ពាក្យ​ចរចា​ម​អារាម​ថា ក្រុម​តន្ត្រី Moranbong បាន​រលាយ​បាត់ ព្រោះ​ពុំ​ឃើញ​ពួក​គេ​សម្តែង​អស់​ពេល​រាប់​ខែ​។​

​លើសពីនេះ ក៏​មាន​ព័ត៌មាន​ថា ក្រុម​តន្ត្រី​នេះ ត្រូវបាន​ជំនួស​ដោយ​ក្រុម​តន្ត្រី​នារី​មួយទៀត មានឈ្មោះ​ថា Chongbong​។​

​ប៉ុន្តែ​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៥ ស្រាប់តែ​ពួកគេ​បង្ហាញ​វត្តមាន នៅ​ពីមុខ​មេដឹកនាំ Kim Jong-Un ព្រមទាំង​ប្រតិភូ គុយបា​មួយ​ដែឡ​កំពុង​ធ្វើ​ទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងជើង​៕ ចន្ទ្រា​

×