ភ្នំពេញ៖ លោកផែង វណ្ណៈ នៅរសៀលថ្ងៃទី៧កុម្ភៈ បានថ្លែងថា ពេលនេះ (៧កុម្ភៈ) ខ្ញុំបានមកដាក់ពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ប្ដឹងឈ្មោះ ប៉ូ ចាន់នី ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់ ទាមទារជម្ងឺចិត្ត ៤០០ លាន រៀល ។
លោកបន្តថា ខ្ញុំមិនទទួលយកការសុំទោសទេ អ្នកប្រព្រឹត្តល្មេីសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកបានប្រកាសស្វែងរក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់។
ខ្ញុំបាទសូមសំណូមពរ បងប្អូនដែលបានស្គាល់ឈ្មោះពេញ និង អាស័យដ្ឋានស្នាក់នៅ របស់ម្ចាស់ គណនី ហ្វេសប៊ុក ឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់ មេត្តា ប្រាប់ខ្ញុំផង ព្រោះខ្ញុំត្រូវការឈ្មោះ ពេញ និង អាស័យដ្ឋានស្នាក់នៅពិតប្រាកដ ដេីម្បីរៀបចំឯកសារប្ដឹងទៅតុលាការចាត់ការតាមច្បាប់ ពីបទគំរាមកំហែង និង ជេរប្រមាថ លេីបណ្ដាញសង្គម ហ្វេសប៊ុក ប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
សូមបញ្ជាក់ថា គណនី ហ្វេសប៊ុក ឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់ បានសរសេរសារជេរប្រមាថ លោកផែង វណ្ណៈយ៉ាងចាស់ដៃ ដែលមានខ្លឹមសារ “ផែង វណ្ណៈ ជាជនក្បត់ជាតិ ? ជាអ្នកលក់កាំភ្លេីង ? ជាអ្នកធ្វេីរដ្ឋប្រហារ ? និងជេរប្រមាថសព្វបែបយ៉ាងទៀត” ។
លោកផែង វណ្ណៈ អះអាងថា តេីខ្ញុំត្រូវយោគយល់ ទទួលយកការសុំទោសឬយ៉ាងណា ? ធ្វើជាអ្នកកាសែតដេីរចោទគេ ប្រមាថគេ ជេរគេ បរិហារកេរ្តិ៍គេ បន្ទាប់មកសុំទោសរួចខ្លួនឬ ?៕ ដោយ៖កូឡាប