Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានី ចាត់វិធានការ ដោះស្រាយបទល្មើ​ស គ្រឿងញៀឱ្យថយ​ចុះ​

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស​ ថេត អគ្គស្នងការរងនគរបា​ល​ជាតិ​ និងជាស្នងការ នគរបាលរាជធានីភ្នំ​ពេ​ញ​ បានមានប្រសាសន៍​ លើកឡើងម៉ឺងម៉ាត់ដើ​ម្បី​ចាត់​វិធា​នការ ដោះស្រាយបទល្មើស គ្រឿង​ញៀឱ្យ​ថយ​ចុះ។ លោក ថ្លែងក្នុងពិធីគោរពទង់ជាតិ នៅ​ព្រឹកថ្ងៃចន្ទទី១០ ​ខែកុម្ភៈ ឆ្នាំ២០២០ ដែលមាន កម្លាំងនគរបាលរាជធានីភ្នំពេ​ញ​ ចូ​លរួមជាង៦០០នាក់ ។

បន្ទាប់ពីកម្លាំងនគរ​បា​លរា​ជធា​នីភ្នំពេញ កាលពីថ្ងៃអាទិត្យទី៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បា​នចេញ​ប្រតិ​បត្តិ​ការ​ប​ង្រ្កា​បទីតាំងក្លឹបកម្សាន្តប្លា​យ​នៅខ​ណ្ឌជ្រោយ​ច​ង្វា ពាក់ព័ន្ធការប្រើប្រាស់និងជួញដូរគ្រឿង​​ញៀន​។​ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀ​ន​ប្រុស​ស្រី​៧០នាក់ ក្នុងនោះមុខសញ្ញាជនស្ស័យជួញដូរគ្រឿង​ញៀ​ន​ ជាមេកា០២នៅក្នុងក្លឹបនិ​ង​ដ​កហូតវត្ថុតាងគ្រឿងញៀនមួយ​ចំ​នួ​ន​ផង​ដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការរងនគរ​បា​ល​ជាតិ និងជាស្នងការនគរបាល​រា​ជ​ធា​នី​ភ្នំពេ​ញ​ បានមានប្រសាសន៍លើក​ឡើ​ង​ទៀតថា ការដោះស្រាយ បញ្ហាគ្រឿងញៀន គឺត្រូ​វ​មានឆន្ទៈចាត់វិធានការឱ្យមា​ន​ប្រ​សិទ្ធភា​ពបើមិ​ន​ដូ​ច្នេះទេ គ្រឿងញៀននិងបង្កឱ្យផលប៉ះ​ពា​ល់​អនា​គ​ត យុវជនដែលជា​ទំ​ពាំង​ស្ន​ងប្ញ​ស្សី និងជាធនធានមនុស្សចូលរួម​ក​សាង​អភិ​វឌ្ឍ​ន៍ប្រ​ទេសជា​តិ​។​ គ្រឿងញៀនក៏បង្កឱ្យប៉ះ​ពា​ល់​អស​ន្តិសុ​ខ។

លោកឧត្តមសេនីយ៍ឯក ​ស ថេត អគ្គស្នងការរងនគរបាលជាតិ​និ​ងជាស្នងការនគរបាលរាជធានី​ភ្នំ​ពេ​ញ​ ក៏បានអំពាវនាវ​ឱ្យ​អាណា​ព្យាបា​ល​ទូទៅ ត្រូវយកចិត្តទុក​ដា​ក់បំផុត អប់រំកូនចៅ នៅឱ្យឆ្ងាយពីគ្រឿង​ញៀ​ន​ និងកុំប្រព្រឹត្តបទល្មើស​គ្រឿ​ង​ញៀន​បើមាន​កា​រ​ធ្វេ​សប្រ​ហែស​ធ្វើ​ឱ្យ​កូនចៅនិង ធ្លាក់ចូលបញ្ហាគ្រឿងញៀន​ ​ហើ​យប្រឈមទៅនឹងផ្លូវច្បាប់ថែ​ម​ទៀ​ត​ផង។

ពាក់ព័ន្ធនិងការបង្រ្កាបគ្រឿង​ញៀ​ននៅ​តាមក្លឹប និងរង្គសាលកម្សា​​ន្តនេះផងដែរ សម្តេចក្រឡាហោម ស ខេ​ង​ ឧបនាយករដ្ឋមន្រ្តី និ​ង​ជារ​ដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ កន្លងមកបានដាក់បទបញ្ជា​ដោ​យចា​ត់​វិធានការនៅទូទាំង​ប្រ​ទេ​ស ត្រូវបិទឲ្យអស់នូវក្លឹប​កម្សាន្តណា ដែលលក់ចែកនិង ប្រើប្រាស់​គ្រឿង​ញៀ​ន​ ​។ ដោយឡែកនៅក្នុងរា​ជ​ធានី​ភ្នំពេ​ញត្រូវ​គេ​មើ​លឃើ​ញថា ក្លឹបកម្សាន្តធំៗយ៉ាងហោ​ច​ចំ​នួន ៣គឺក្លឹបកម្សាន្តរ៉ុ​ក​ ,ក្លឹបកម្សា​ន្ត ម៉ៃអាម៉ី និងក្លឹបកម្សាន្តលុ​ច​សារី ដែលរកឃើញ​មា​ន ការប្រើប្រាស់និងជួញដូរ​គ្រឿ​ង​ញៀន ត្រូវបានបិទទ្វារ និងម្ចាស់ក្លឹប ក៏​បា​នប្រ​ឈម​ទៅនឹង ផ្លូវច្បាប់របស់តុលាកា​រ​ផ​ងដែរ។ ចំណែកឯការបង្រ្កាបគ្រឿងញៀ​ន​នៅក្លឹ​បក​ម្សា​ន្តយី​ហោ​(ប្លាយ) ក្នុងខណ្ឌជ្រោយចង្វាកា​ល​​ពី​ថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅ​ថ្មី​នេះ​ កម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើ​កា​រស្រា​វ​ជ្រាវ ស៊ើបអង្កេតស្វែងរកមុខស​ញ្ញា​អ្នក​ដែល​ជាប់​ពា​ក់​ព័ន្ធ ដើម្បីយកមក អនុ​វ​ត្តតា​មផ្លូវច្បាប់ ៕ ដោយ៖កូឡាប

×