Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកប្រាក់ ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​កម្មករ​និយោជិត​ជា​ស្ត្រី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ពេល​សម្រាលកូន ​

ភ្នំពេញ​៖ ​ក្រសួង​ការងារ​បាន​សេចក្តីជូនដំណឹង ស្តីពី ការបើកប្រាក់​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​កម្មករ​និយោជិត​ជា​ស្ត្រី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ពេល​សម្រាលកូន ដែល​បាន​ចុះបញ្ជី​រួច ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​ក្នុង​នោះ​១៤​ថ្ងៃ​ខែ​មករា រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ចំនួន​៦៧១,៦​លាន រៀល ជូន​កម្មការិនី​សម្រាលកូន ១៦៦៥​នាក់ តាមរយៈ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​

មាន​ទារក ទារិកា​របស់​កម្មការិនី​រហូតដល់​ទៅ ១៦៧៩​នាក់​បាន​សម្រាល ហើយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ មកដល់​ថ្ងៃ​ទី​១៤ ខែ​មករា មាន​កម្មការិនី​ដែល​សម្រាល​បាន​កូនភ្លោះ​២ ចំនួន ១៤​នាក់​។​

ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខលំបាក​របស់​កម្មការិនី​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​គោលនយោបាយ​ឧបត្ដម្ភ​ថវិកាដ​ល់​កម្មការិនី​ពេល​ឆ្លងទន្លេ​។ ក្នុងនោះ​កម្មការិនី​សម្រាល​បាន​កូន​១ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤០​ម៉ឺន​រៀល សម្រាប់​អ្នក​សម្រាល​បាន​កូនភ្លោះ​ពីរ ទទួលបាន ៨០​ម៉ឺន​រៀល ខណៈ​អ្នក​សម្រាល​បាន​កូនភ្លោះ​បី នឹង​បាន​ប្រាក់ឧបត្ថម្ភ ១២០០០០០​រៀល​។ គោលនយោបាយ​ជួយ​ជាពិសេស​ដល់​កម្មការិនី​នេះ ត្រូវ​បាន​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨​។ រាជរដ្ឋាភិបាល បាន​ត្រៀម​បម្រុង​ចំណាយ​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឧបត្ថម្ភ​ដល់​កម្មការិនី​ពេល​ឆ្លងទន្លេ​៕​ ដោយ​៖​កូឡាប​

×