Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ​ចំណាស់ បរិភោគ​ដី ដើម្បី​ព្យាបាល​… មហារីក​ខួរក្បាល (​មាន​វីដេអូ​)

​ស្ត្រី​ចំណាស់ សញ្ជាតិ Lithuania ម្នាក់​ឲ្យដឹងថា គាត់​បាន​ធូរស្បើយ​ច្រើន​ពី​ជំងឺ ហើយ​ដោយឡែក​ជំងឺមហារីក​បាន​ជាសះស្បើយ​ទាំងស្រុង ដោយសារតែ​គាត់​បាន​បរិភោគ​ដី ជាប្រចាំ​ក្នុងអំឡុងពេល ១០​ឆ្នាំកន្លងមក​។​

​តាម RT លោកយាយ Stanislava Monstvilene អាយុ ៧០​ឆ្នាំ ហើយ​កំពុង​រស់នៅ Lithuania ឲ្យដឹងថា ៖ ដោយសារ​ការបរិភោគ​អាហារ​ពិសេស​នេះ ធ្វើឲ្យ​សុខភាព​លោកយាយ​មាំមួន ហើយ​សំខាន់​បំផុត​នោះ​គឺ​ជំងឺមហារីក​ខួរក្បាល​ដែល​ធ្វើឲ្យបាប​លោកយាយក៏​ជាបាត់​។​

​លោកយាយ Monstvilene ចែករំលែក​ថា ៖ “​ខ្ញុំ​ធ្លាប់​រង​ជំងឺមហារីក​ខួរក្បាល​ដំណាក់កាល​ចុងក្រោយ​។ ក្រុម​វេជ្ជបណ្ឌិត​ប្រាប់ថា ខ្ញុំ​នៅ​រស់​បាន​យូរ​ប៉ុន្មាន​ទេ​។ លិខិត hemoglobin របស់​ខ្ញុំ​គឺ ៦០ (​លើស​ធម្មតា​៥​ដង​)​។ ពេលនោះ​ស្រាប់តែ​ខ្ញុំ​មាន​គំនិត​គិតថា ខ្ញុំ​នឹង​បរិភោគ​ដី ។ ដំបូង​ខ្ញុំ​អួល​ដែរ តែ​យូរៗ​ទៅ​ខ្ញុំ​ក៏​ធ្លាប់ នឹង​ការបរិភោគ​ពួកវា​”​។​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខ្ញុំ​ទម្លាប់​បាន​នឹង​អាហារ​សម្បូរ​សារធាតុ​រ៉ែ​នេះ ហើយ​ថែមទាំង​ញៀន​ទៀតផង​។ ឥឡូវនេះ ប្រសិនបើ​ពុំ​បាន​បរិភោគ​ដី​ទេ​នោះ គាត់​កើត​មាន​បញ្ហា​សុខភាព​ភ្លាម​។​

​តាម​អ្នកជំនាញការ Liliana Vaishvilene ដែលជា​អ្នក​ធ្លាប់​បាន​តាមដាន​សុខភាព​របស់​លោកយាយ Monstvilene នោះ​ឃើញ​សុខភាព​របស់​គាត់​ពិត​ជា​ប្រសើរ​ឡើង​វិញ​មែន ក្រោយ​ការបរិភោគ “​អាហារ​ចម្លែក​” នេះ​។ អ្នកជំណាញការ​រូប​នេះ​ឲ្យដឹងថា ៖ “​លទ្ធផល​តេស្ត​ឈាម​របស់​គាត់​ល្អ​គួរសម​។ យើងខ្ញុំ​ធ្លាប់​ពិនិត្យ​ជំងឺ​ឲ្យ​គាត់​មុននេះ ហើយ​ប៉ុន្មាន​ឆ្នាំក្រោយៗ​មក ក៏​លែង​ឃើញ​គាត់​មក​ពិនិត្យ​ជម្ងឺ​ទៀត​”​។​

​លោកយាយ​បាន​និយាយ​ចែករំលែក​ប្រាប់ថា ៖ “​អ្នក​ពុំ​ត្រូវ​យក​ដី​ទៅ​លាយ​ជាមួយ​ទឹក ឬ​ម្ហូបអាហារ​ទេ​។ ពេល​ហូប​ដី ពុំ​ត្រូវ​ហូប​អ្វី​ផ្សេង​ទៀត​ទេ ពុំនោះសោត​ពោះ​នឹង​ពុំ​… “​ស្រួល​”​។ កុំ​ផឹកទឹក​។ ខ្ញុំ​ចាប់​បរិភោគ​ដី​សើម ហើយ​ក្រោយមក​ខ្ញុំ​លែង​ស្រេកទឹក​ទៀត​។​

​អ្នកស្រី​ប្រាប់​បន្ថែមថា ៖ ដី​មាន​ច្រើន​ប្រភេទ ហើយ​មានឱជារស​ផ្សេងៗ​ពីគ្នា​។ “​ដី​អាច​មាន​រសជាតិ​ជូរ​។ រីឯ​ដី​ខ្ញុំ​កំពុង​កាន់​នេះ វា​គ្មាន​រសជាតិ​អ្វី​ទាំងអស់​។ តែ​បើ​ដី​មាន​ពណ៌​ប្រផេះ​នោះ​វា​នឹង​ជូរ​”​។ និយាយប្រាប់ RT រួច​គាត់​បាន​ក្តាប់​ដី​មួយ​ដៃ​ដាក់ចូល​មាត់​… បរិភោគ​៕ លី​សា​

×