ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើន និងសម្រេចបានទិន្នផលខ្ពស់ អ្នករៀនសូត្រប្រឡងប្រជែង នឹងទទួលបានលទ្ធផលខ្ពស់។ រាល់ផែនការហិរញ្ញវត្ថុប្រព្រឹត្តទៅដោយរលូន និងមានអ្នកចាំជួយជ្រោមជ្រែងជានិច្ច។ មនោសញ្ចេតនា ល្អប្រសើរកាន់តែមានភាពស្អិតរមួត។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ពុំទាន់អាចអះអាងបានសមត្ថភាពរបស់ខ្លួន ចាំបាច់ត្រូបន្តការប្រឹងប្រែងអត់ធ្មត់ជោគជ័យនឹងមកដល់។ ចាយវាយត្រូវមានផែនការ កុំចាយដោយមិនដឹងមុខ ប្រយ័ត្នពិបាករកខ្ចីគេ។ មនោសញ្ចេតនា អ្នកទាំង២ចុះសម្រុងគ្នា មនោសញ្ចេតនាកាន់តែផ្អែមល្ហែម។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារធ្លាក់ក្នុងស្ថានភាពលំបាកទ័លច្រក មានគូប្រជែងយ៉ាងដាច់ខាត ត្រូវប្រយ័ត្នឲ្យមែនទែន។ ថ្ងៃនេះពុំសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី ពិសេសមិនត្រូវប្រើប្រាក់សន្សំដើម្បីវិនិយោគ។ មនោសញ្ចេតនា ការងារមិនអំណោយផលល្អ សភាពផ្លូវចិត្តធ្ងន់ធ្ងរ ឥទ្ធិពលខ្លាំងដល់រឿងមនោសញ្ចេតនា។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារចង់មានឱកាសដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន អ្នកត្រូវប្រឹងប្រែងជាងនេះទៀត ប៉ុន្តែក៏មិនគួរលោភការងារដល់ថ្នាក់ភ្លេចគិតពីសុខភាព។ ចំណូលមានបន្ថែមយ៉ាងល្អ អាចសាកសំណាងដោយការទិញឆ្នោត ឬចូលរួមចាប់ឆ្នោតយករង្វាន់។ មនោសញ្ចេតនា មាននិស្ស័យបានជួបមនុស្សក្នុងសុបិន្ត អ្នកទាំង២ចុះសម្រុងគ្នា ត្រូវខំរក្សាទំនាក់ទំនងនេះ។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយសមត្ថភាពការទូតរបស់ខ្លួន អ្នកមានបន្ថែមឱកាសល្អច្រើន ដើម្បីសហការជាមួយដៃគូថ្មី ដ៏មានឥទ្ធិពល។ ហិរញ្ញវត្ថុល្អប្រសើរ អតិថិជនកើនឡើង ចំណូលហូរហៀរ។ មនោសញ្ចេតនា កុំមានចិត្តសាវ៉ា ត្រូវចេះថែរក្សាមនោសញ្ចេតនាដែលខ្លួនកំពុងមានទើបអ្នកមិនស្តាយក្រោយ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ត្រូវចេះបង្កបរិយាកាសធ្វើការឲ្យរីករាយនឹងជួយធ្វើឲ្យប្រសើរឡើងទំនាក់ទំនងជាមួយអ្នករួមការងារ លើកកម្ពស់ទិន្នផល។ ចំណូលមិនល្អ ត្រូវចេះសសន្សំសំចៃ ដើម្បីការខ្ចីបុលអ្នកដទៃ។ មនោសញ្ចេតនា មានការសង្ស័យ យល់ច្រឡំ និងឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ សកម្ម ម្ចាស់ការរបស់អ្នកនាំមកនូវស្នាដៃដ៏ឆ្នើម។ ថ្ងៃនេះមានឱកាសធ្វើពាណិជ្ជកម្មដ៏ល្អដើម្បីបង្កើនចំណូល កុំឲ្យខកខាន។ មនោសញ្ចេតនា ត្រូវចេះបន្ថែមភាពរ៉ូមែនទិកបន្តិច ទើបជួយឲ្យទំនាក់ទំនងអ្នកទាំង២កាន់តែផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ នឿយហត់ ហើយសមិទ្ធផលមិនគាប់ប្រសើររាសីមិនល្អ កុំជំនះ។ ថ្ងៃនេះអ្នកជួបការលំបាក ក្នុងការបង្វិលទុន។ មនោសញ្ចេតនា ងាយមានការប្រទាញប្រទង់ ឈ្លោះប្រកែក។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារជួបការលំបាក គ្រប់យ៉ាងសុទ្ធតែមានបញ្ហា ត្រូវនឹងនរដោះស្រាយកិច្ចការនីមួយៗ កុំបាក់ទឹកចិត្ត។ មិនគួរវិនិយោគ ពិសេសវិនិយោគភាគហ៊ុន។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សមានចិត្តគំនិតត្រូវគ្នា ប៉ុន្តែត្រូវជឿជាក់លើខ្លួនឯង ទើបសង្ឃឹមទំនាក់ទំនងរីកចម្រើនទៅមុខ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវសកម្ម ម្ចាស់ការជាង កសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ ពិសេសជាមួយមនុស្សឆ្នាំម្សាញ់។ ថ្ងៃនេះពុំល្អសម្រាប់ការវិនិយោគ គួរប្រមូលផ្តុំក្នុងការងារមានស្រាប់ ដើម្បីបញ្ចៀសឥទ្ធិពលដល់ចំណូលសំខាន់។ មនោសញ្ចេតនារឿងចាស់ បានកន្លងផុត គួរឲ្យវាទៅតាមដំណើរ គួរបើកចិត្តទទួលមនោសញ្ចេតនាថ្មី។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារជួបការលំបាកត្រូវតាំងចិត្តឲ្យនឹងនរ នឹងមានវិធីដោះស្រាយ ជួបឱកាសកុំអល់អែក ចូរជឿជាក់លើខ្លួនឯងអ្នកប្រាកដជាធ្វើបានល្អគ្រប់យ៉ាង។ ថ្ងៃនេះសំណាងល្អ មានលាភចូល រកស៊ីអ្វីក៏កាក់កប។ មនោសញ្ចេតនា ការយកចិត្តទុកដាក់ និងលើកទឹកចិត្តរបស់គូស្នេហ៍ជាថាមពលជួយឲ្យអ្នកឆ្លងផុតរាល់ការលំបាក។ ទិសនាំលាភទិសត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នមានគូប្រជែង និយាយស្តីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ នាំឲ្យកើតរឿងរ៉ាវស្មានមិនដល់។ ត្រូវពិចារណាឲ្យល្អិតល្អន់ និងប្រយ័ត្នប្រយែងក្នុងរាល់សេវាកម្មលុយកាក់។ មនោសញ្ចេតនា អ្នកនៅលីវពុំទាន់រកឃើញគូព្រេង អ្នកមានគ្រួសារពិបាករក្សាបានបរិយាកាសស្រុះស្រួលនឹងគ្នា។ ទិសនាំលាភទិសខាងកើត តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕