មនុស្សយ៉ាងហោចណាស់ចំនួន ៧៧នាក់បានរងរបួស នៅពេលដែលរានហាល នៃអាគារភាគហ៊ុនមួយ ក្នុងទីក្រុងចាកាតា បានបាក់ចុះយ៉ាងស្តែងៗ បណ្តាលឲ្យមនុស្សទាំងហ្វូងធ្លាក់ចុះទៅខាងក្រោម។ នេះបើតាមការចេញផ្សាយរបស់ CNN។
ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងនៅអាគារទិញដូរភាគហ៊ុន (Indonesia Stock Exchange) កាលពីថ្ងៃច័ន្ទ ពេលរសៀលម្សិលមិញនេះ ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី។
បើតាមវីដេអូបានបង្ហាញថា ការបាក់ស្រុតនេះកើតឡើង នៅពេលដែលមនុស្សជាច្រើននាក់បានដើរដង្ហែរគ្នាជាច្រើននាក់នៅលើរាលហាល ក្រោយពេលពួកគេញាំអាហារថ្ងៃត្រង់រួច។
ប៉ូលីសបញ្ជាក់ថា អ្នករងរបួសភាគច្រើនជាអនិតិជន។ មន្ត្រីប៉ូលីសបានបញ្ជាក់ថា ពួកគេមិនបាន ពីមូលហេតុនៃការបាក់នោះទេ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេសត្រូវបានគេស្គាល់ថាជាប្រទេសដែលមានស្តង់ដាសាងសង់មិន សូវមានគុណភាព ហើយពេលខ្លះ អំពើពុករលួយធ្វើឲ្យមិនមានការត្រួតពិនិត្យសុវត្ថិភាព ការសាងសង់បានត្រឹមត្រូវ៕ សុភ័ក្ត្រ