Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​សមត្ថភាព​ហ្វឹកហាត់​ និង​បាញ់​គ្រាប់​ពិត ៖ ប៉ូលិស​ថា​ ដើម្បី​ការពារ​រដ្ឋ​ និង​ប្រជាជន​

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ពី​អធិការដ្ឋាន ពី​វរ​នគរបាល​ការពារ​ព្រំដែន​គោក​និង​ចំណុះ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ចំនួន ១៨០​នាក់​នាក់ បានរ​ហ្វឹកហាត់ ៣​ខែ ហើយ​បាញ់​គ្រាប់​ពិត​ក្នុង​យុទ្ធវិធី និង​យុទ្ធសាស្ត្រ នៃ​ការប្រើប្រាស់​អាវុធ​ឱ្យបាន​ស្ទាត់ជំនាញ ដើម្បី​ចូលរួម​ការពារ​ថែរក្សា​សន្តិសុខ​ជាតិ រដ្ឋ​និង​ប្រជាជន​។​

ការហ្វឹកហាត់​និង​បាញ់​គ្រាប់​ពិត​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨​នៅ​ចំណុច​ទីលាន​ភ្នំ​កង​វ៉ា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​ គ្រូ​បង្គោល​គឺ​លោក​អនុសេនីយ៍ទោ ផាត់ ផា នាយរង​ការិយាល័យ​បណ្តុះបណ្តាល​និង​វិ​ក្រត្យ​ការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់ឱ្យដឹង​ថា ៖  សិក្ខាកាម​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើ​ការហ្វឹកហាត់​ដើម្បី​ធានា​ឱ្យមាន​គុណភាព​នៃ​ការប្រើប្រាស់ អាវុធ​។​

ការហ្វឹកហាត់​មាន​រយៈពេល​៣​ខែ ដោយ​បង្ហាត់បង្រៀន​ឱ្យ​សិក្ខាកាម​ចេះ​ប្រើប្រាស់​អនុវត្ត​ជាក់ស្តែង​នូវ​អាវុធ​វែង​និង​អាវុធខ្លី​ដោយ​រៀនសូត្រ​មេរៀន​ប្រើប្រាស់​អាវុធ​បាញ់ ៣​កាយវិកា​រគឺ​១-​បាញ់​ជំហរ​ឈរ ,២-​ជំហ​រលត់​ជង្គង់​,​និង​៣- ជំហរ​ក្រាប​។​

លោក​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ក្នុង​មួយ​កាយវិកា​ត្រូវ​បាញ់​១​គ្រាប់ ដោយ​៣​កាយវិការ បាញ់​៣​គ្រាប់ កាំភ្លើង​វែង​បាញ់​ជ​ម្ងាយ​១០០​ម៉ែត្រ និង​៧០​ម៉ែត្រ ។​ចំណែក​កាំភ្លើង​ខ្លី​បាញ់​ចម្ងាយ ៣០​ម៉ែត្រ និង​២៥​ម៉ែត្រ​។​

ក្នុង​ការអនុវត្ត​ជាក់ស្តែង​បាញ់​គ្រាប់​ពិត​របស់​សិក្ខា​ម​ទាំង​១៨០​នាក់ គឺ​សិក្ខាកាម បាន​បាញ់​ចំ​គោលដៅ​ទទួលបាន​និទ្ទេស​ល្អ ៨០​ភាគរយ​, ទទួលបាន​និទ្ទេស​បង្គួរ ១០​ភាគ រយ​, និង​ទទួលបាន​និទ្ទេស​មធ្យម​១០​ភាគរយ​។​

លោក​ឧត្តមសេនីយ៍ទោអា​ត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​រំលឹក​ដល់​សិក្ខាកាម​នគរបាល​ថា : ក្នុងនាម​ជា​កងកម្លាំង​នគរបាលជាតិ ត្រូវតែ​មាន​ឆន្ទៈ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​អគតិ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាម​រយៈ​ការធ្វើ​បដិវត្តន៍​ពណ៍​ជាដើម ។​

លោក​ឧត្តមសេនីយ៍​អាត់ ខែម ក៏​បាន​កោត​ស​សើរ​និង​ជម្រុញ​លើកទឹកចិត្ត​ដែរ​ដល់​សិក្ខាកាម​កម្លាំង​នគរបាល​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​រៀនសូត្រ​អនុវត្ត​ខ្ជាប់ខ្ជួន ហើយ​ទទួលខុសត្រូវ​នូវ​វិន័យ​កងកម្លាំង​នគរបាលជាតិ​បាន​ល្អ​៕ ដោយ ៖ បន្ទាយ​

×