Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រច​ស្តារ​លូ​ បាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​ ក្នុង​ខណ្ឌ​ទាំង​៤​ កណ្តាល​ក្រុង​ រយៈពេល​១​សប្តាហ៍

ភ្នំពេញ​៖​ប្រពន្ធ័​លូ​ទាំង​តូចទាំង​ធំ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​ក្រុង​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​ខណ្ឌ​ចំនួន​៣​ស្តារ​រួចរាល់​ហើយ​ក្នុង​រយះពេល​មួយ​សប្តាហ៏​បន្ទាប់ពីបើក​យុទ្ធនាការ​ស្តារ​តាម​ការ​ណែនាំ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​លទ្ធផល​នៃ​យុទ្ធនាការ​ស្តារលូ និង​ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​បន្ថែម​ឲ្យ​មន្ទីរ​សាធារ​ណៈ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​អាជ្ញាធរ​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​ក្រុង​។​

លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ក្រោយ​ចង់​កិច្ចប្រជុំ​ខាងលើ​ថា​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ​និង​លោក​អភិបាល​ខណ្ឌ​ពាក់ព័ន្ធ​ទាំង​៤​ត្រូវ​បន្ថែម​ក្រុម​ការងារ​ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​បាន​ឆាប់​រួចរាល់​តាម​ផែនការ​ដែល​បានកំណត់ ដោយ​ត្រូវ​ធានាថា លូ​ដែល​បាន​ស្តារ​រួច​ទឹក​ត្រូវតែ​ហូរ​លែង​ស្ទះ​និង​មាន​ការទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន​ទៅតាម​លក្ខណៈ​បច្ចេកទេស​។​លោក​អភិបាល​រាជធានី​ក៏បាន​សំណូមពរ​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវតែ​មាន​ការយោគយល់​នឹងចូលរួម​ធ្វើ​យ៉ាងណា​កុំឲ្យ​លូ​ស្ទះ​,​កុំ​យក​សំរាម ឬ​កាកសំណល់​ផ្សេងៗ​ទៅ​ចាក់​ចូល​លូ ឬ​បិទមុខ​លូ​ដែលជា​មូលហេតុ​ចំបង​បណ្តាល​ឲ្យ​ស្ទះលូ​។​

​លោក​អ្នកនាំពាក្យ​បន្តថា​៖​យោងតាម​ប្រសាសន៍​លោក​អភិបាល​រាជធានី​ឆ្លងកាត់​ដំណើរការ​ស្តារលូ​រយះពេល​១​ស​ប្តារ​ហ៏ម​កនេះ គេ​បាន​រកឃើញ​ចំណុច​អសកម្ម​១​ចំនួន​ដូចជា​៖​លូ​ខ្លះ​ពេញ​ទៅដោយ​សំរាម​,​ភក់​ល្បប់​,​ការតភ្ជាប់​ប្រពន្ធ័លូរ​បស់​ប្រជាពលរដ្ឋ​ខ្លះមិនបាន​ឆ្លងកាត់​បច្ចេកទេស និង​កន្លែង​ខ្លះ​យក​បាវ​ច្រក​ដី ឬ​ខ្សាច់​ទៅ​បិទមុខ​លូ ឬ​ចាក់​បេតុង​បិទ​អណ្តូង​លូ​តែម្តង​។​ជាមួយគ្នា​នោះ​ដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​យុទ្ធនាការ​ស្តារលូ​នេះ​ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​កំណត់ថា​៖​ប្រពន្ធ័​លូ​ប្រវែង​៤៦០​គីឡូម៉ែត្រ​ក្នុង​ក្រុង​ត្រូវតែ​ស្តារ​ឲ្យបាន​រួចរាល់​នៅ​មុន​រដូវ​វស្សា​មកដល់​នាពេលខាងមុខ​។​

គួរ​បញ្ជាក់ដែរថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​ស្តារ​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​ទាំង​៤​ដោយ​ក្នុង​យុទ្ធ​ការ​នោះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​មុន​គេ​តាំងពី​ថ្ងៃ​ទី​៤​ខែ​មករា​ដោយ​ស្ដារ​ប្រព័ន្ធ​លូ​មេ​ប្រើ​រថយន្ត​បូម​ស្ដារ​និង​បូម​លាង​ប្រព័ន្ធ​លូ​និង​អណ្ដូង​លូ​នៅតាម​មហា​វិធ​និង​ផ្លូវធំៗ​វែង​ដែល​មាន​ប្រព័ន្ធ​លូ​ខ្នាធំ​ឬ​មុខកាត់​ធំ​។​ចំណែក​ខណ្ឌ​ទាំង​៤​ត្រូវអនុវត្ត​យុទ្ធនាការ​ស្ដារ​ប្រព័ន្ធ​លូ​នេះ​ចាប់ពី​ថ្ងៃ​ទី​៩​ខែ​មករា​មក​ដោយ​ទទួល​អនុវត្ត​ការស្ដារ​ប្រព័ន្ធ​លូ​ខ្នាតតូច​និង​នៅតាម​ផ្លូវ​តូចៗ​និង​ផ្លូវ​ខ្លី​ពេល​ស្ដារ​ប្រើប្រាស់​ឧបកណ៍​កៅឡា​ក់កាយ​សំរាម​និង​ភក់​ចេញ​។​ខណ្ឌ​ចំនួន​៣​ក្នុងចំណោម​ខណ្ឌ​ខណ្ឌ​ទាំង​៤​បាន​ដំណើរការ​ស្ដារ​ជា​បន្តបន្ទាប់​ហើយ​នៅតែ​ខណ្ឌ​មួយ​គឺ​ខណ្ឌ​ចំកា​មន​ចាប់ពី​ថ្ងៃ​ទី​៩​មកដល់​ថ្ងៃ​ទី​១៥​មករា​មិនទាន់បាន​អនុវត្ត​យុទ្ធនាការ​ស្ដារ​ប្រព័ន្ធ​លូ​នៅឡើយ​ទេ​៕​ ​ដោយ​៖​កូឡាប​

×