រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបុកគ្នាជាមួយនឹងរថភ្លើងក្នុងតំបន់ វ្លាដឺមៀ (Vladimir) ភាគខាងលិចទីក្រុងមូស្កូ បណ្តាលឲ្យមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បងជីវិត។ នេះបើតាមគណៈកម្មការស៊ើបអង្កេតរុស្សីថ្លែងនៅក្នុងសេចក្តីប្រកាស។
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងកាលពីថ្ងៃសុក្រម្សិលមិញ នៅស្ថាននីយ៍រថភ្លើង Pokrovka ស្ថិតក្នុងស្រុក Petushinsky នៃតំបន់ Petushinsky។
បើតាមការិយាល័យផ្លូវដែលទីក្រុងមូស្កូបានឲ្យដឹងថា រថយន្តក្រុងកំពុងឆ្លងផ្លូវក្បែរស្ថាននីយ៍ នៅពេលភ្លើងសញ្ញាមានពណ៌ក្រហម ខណៈនោះម៉ាស៊ីនរបស់រថយន្តក្រុងបានរលត់ បណ្តាលឲ្យរថភ្លើងបុកពេញទំហឹង៕ សុភ័ក្ត្រ