ដោយទឹកចិត្តអាណិតអាសូរកូនៗត្រូវឡើងភ្នំកាត់ព្រៃទៅសាលារៀន នាទីប្រជុំជន បុរសសញ្ជាតិឥណ្ឌាម្នាក់នេះ បានចំណាយពេល ២ឆ្នាំ ជីកកកាយភ្នំ ដើម្បីធ្វើផ្លូវទុកឲ្យកូនដើរទៅសាលា…។
តាមការវិភាគ Guardian រយៈពេល២ឆ្នាំមកហើយ ដែលថ្ងៃណាដូចជាថ្ងៃណាដែរ លោក Jalandhar Nayak អាយុ ៤៥ឆ្នាំ រស់នៅភូមិដាច់ស្រយាលមួយ នារដ្ឋ Odisha ឥណ្ឌា បានចំណាយពេលប្រហែល ៨ម៉ោង ដើម្បីជីកកកាយថ្ម បើកផ្លូវភ្នំទុកឲ្យកូនដើរទៅរៀន។
… មកទល់ពេលនេះ លោកបានជីកទម្លុះបានប្រវែង ៨គីឡូម៉ែត្រហើយ ហើយមានគំរោងបន្តជីកកកាយបន្ថែម ៧គីឡូម៉ែត្រ អំឡុង ៣ឆ្នាំទៀត។
បុរជាឪពុកបានសម្រេចចិត្តអំណត់ តស៊ូបែបនេះ ព្រោះតែកូនប្រុស ៣នាក់ របស់គាត់ត្រូវឡើងភ្នំ ដែលពោរពេញដោយគ្រោះថ្នាក់ ដើម្បីទៅកាន់សាលារៀន នៅឯប្រជុំជន។ អ្នកមានលុយ កូនគេអាចស្នាក់នៅសាលារៀនតែម្តង យូរៗទើបមកផ្ទះ។ ប៉ុន្តែកូនលោកពុំមាន “ឱកាស” បែបនេះ ពួកវាត្រូវដើរកាត់ភ្នំ ៥ ចំណាយពេល ៣ម៉ោង ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា។
បុរសជាឪពុកឈ្មោះ Nayak បានឲ្យដឹងថា ៖ “ផ្លូវទៅកាន់សាលារបស់ក្មេងៗ វាតូចចង្អៀត ហើយចោតយ៉ាងខ្លាំង។ ជារឿយៗពួកវាបានរអិលដួលលើថ្ម ហេតុនេះទើបខ្ញុំចង់ធ្វើផ្លូវតូចមួយទុកឲ្យកូនដើរទៅរៀនបានស្រួលបន្តិច!”។
ការប្រឹងប្រែងអំណត់ព្យាយាមរបស់លោក Nayak ចុងក្រោយ ទើបត្រូវបាន “មន្ត្រី” នៅតំបន់នោះ “ដឹង” ពេលទទួលបានការជួយផ្សាយរបស់ស្ថានីយ៍វិទ្យុនៅតំបន់នោះ តាមរយៈបទយកការណ៍១។
នាថ្ងៃទី ៩ ខែមករា មូលនិធិសប្បុរសធម៌ដទៃទៀតជួយឲ្យលោកសម្រេចបានបំណងប្រាថ្នា ដែលជនជាឪពុកម្តាយណាៗចង់បានគឺ ៖ កូនៗបានទទួលចំណេះវិជ្ជា។
មុននេះនៅតំបន់គ្រួសារលោក Nayak រស់នៅមានមនុស្សច្រើនដែរ ប៉ុន្តែដោយផ្លូវពិបាកពេក ពួកគេចំណាកចេញស្ទើរទាំងអស់៕ អាទិត្យ