ប្រភពព័ត៌មានពី News week ដកស្រង់អត្ថបទសរសេររបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ថ្ងៃទី៦ ខែតុលា ចោទប្រកាន់ថា “កាលពីខែឧសភាឆ្នាំនេះ ភេរវករមួយក្រុម បានជ្រៀតជ្រែកចូលទឹកដីរបស់យើងក្រោមបទបញ្ជារបស់ CIA និង NIS បំណងដំណើរការភេរវកម្មសំដៅលើទីស្នាក់ការកំពូលរបស់យើង ដោយប្រើអាវុធគីមីសាស្ត្រ និងជីវសាស្ត្រ ។ ប៉ុន្តែករណីនេះត្រូវបានបកអាក្រាត ១ខែក្រោយមកប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានបន្តការចុះផ្សាយខ្សែវីដេអូមួយ ដែលគេសួរចម្លើយបុរសម្នាក់ត្រូវបានគេចោទប្រកាន់ថា ជាចារកម្មអាមេរិកនិងកូរ៉េខាងត្បូងជួលសម្រាប់ធ្វើជាមេដឹកនាំគីម ជុង-អ៊ុន បុរសនេះនិយាយថា ៖ “ផែនការដំបូងគឺលាក់សារជាតិពុល nano ទៅក្នុងម៉ាស៊ីនត្រជាក់មួយដែលវាអាចរំញោចតាមរយៈស្នូរសំឡេងនិយាយ ។ ផែនការទី២ គឺការចាក់សារធាតុពុល polonium ទៅលើលោកគីម ជុង-អ៊ុន តែចុងក្រោយគេបានប្តូរវាដោយប្រើវិធីដាក់សារធាតុពុលនៅលើកៅអីដែលគាត់នឹងអង្គុយ” ។
មេដឹកនាំកូរ៉េខាងជើងគីម ជុង-អ៊ុន
បុរសរូបនេះនៅបាននិយាយបន្ថែមថា ខ្លួនត្រូវគេប្រគល់ភារៈកិច្ចឲ្យប្រមែប្រមូលព័ត៌មានច្រើនបំផុតតាមដែលអាចធ្វើបានអំពីកន្លែងដែលនឹងប្រព្រឹត្តទៅនៅព្រឹត្តិការណ៍ទាំងឡាយ ពិសេសគឺព័ត៌មានអំពីស្ថានការណ៍សន្តិសុខ និងតុកៅអីដែលមេដឹកនាំកូរ៉េនឹងអង្គុយ ។
កាលពីខែមុន ក្រសួងការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា គេកំពុងបង្កើតនឹងហ្វឹកហ្វឺនអង្គភាពពិសេសមួយសម្រាប់បំពេញភារកិច្ចធ្វើឃាតមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ។ ទ័ពពិសេសនេះ មានឈ្មោះថា Spartan 3000 ហើយមានសមាជិកពី១៥០០ទៅ៣០០០នាក់ ៕ សូយន