ត្បូងពេជ្រមួយដែលធំលំដាប់ដំបូង ក្នុងប្រវត្តិសាស្ត្រទើបត្រូវបានរកឃើញក្នុងរ៉ែត្បូងពេជ្រនៅ Lesotho ប្រទេសមួយស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក។
តាម UPI ត្បូងពេជ្រដែលរកឃើញនេះ នៅរ៉ែ Letšeng ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Gem Diamonds។ តាមសេចក្តីថ្លែងការព័ត៌មានរបស់ក្រុមហ៊ុនវាគឺជាប្រភេទត្បូងពេជ្រពុំមានព័ត៌មានប្រភេទ lla មានទំហំដល់ទៅ៩១០ការ៉ាត ហើយមានគុណភាពគ្មានគូប្រដូច។
ត្បូងពេជ្រដែលគ្មានពណ៌ប្រភេទ lla គឺជាប្រភេទត្បូងពេជ្រមានម៉ូលេគុល នីដ្រូហ្សែន តិច ជាហេតុធ្វើឲ្យវា មានតម្លៃដ៏ថ្លៃ។
នេះជាត្បូងពេជ្រធំបំផុត ត្រូវបានរកឃើញនៅតំបន់រ៉ែ Letšeng។ ប្រសិនបើរៀបតាមលំដាប់នៃទំហំត្បូងពេជ្រលើពិភពលោក វាឈរនៅលំដាប់ទី ៥ ។
ក្រុមហ៊ុន Gem Diamonds មកទល់ពេលនៅពុំទាន់ប្រកាសថា នឹងលក់ត្បូងពេជ្រនៅក្នុងតម្លៃប៉ុន្មាននៅឡើយទេ។ កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុននេះធ្លាប់លក់ត្បូងពេជ្រមួយគ្រាប់ទំហំ ៣៥៧ការ៉ាត់ បានតម្លៃ ១៩,៣លានដុល្លារ។
បេនដាវីស ដែលជាអ្នកវិភាគម្នាក់បានប្រាប់ Bloomberg ថា ៖ “ការកំណត់ថ្លៃត្បូងពេជ្រមានច្រើនសណ្ឋានណាស់ ព្រមទាំងទទួលឥទ្ធិពលពីកត្តាពុំតិចឡើយ។ ឧបមាថា គ្រាប់ត្បូងពេជ្រនេះ ពុំមានកករព័ទ្ធជុំវិញ នោះតម្លៃតំបូងសម្រាប់ដាក់ដេញថ្លៃ តម្លៃប្រហែល ៤០លានដុល្លារ”៕ ចន្ទ្រា