Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ផ្ទុក​យន្តហោះ​អាមេរិក ឆ្ពោះទៅកាន់​ឧបទ្វីប​កូរ៉េ ខណៈ​ក្រុង​ព្យុងយ៉ាង​គំរាមថា នឹង​កំទេច​

​ទីភ្នាក់ងារ​សារ​ព័ត​មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ហៅ​ការហ្វឹកហ្វឺន នៅលើ​សមុទ្រ​ប៉ុន្មាន​ថ្ងៃ​ទៀត រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​ថា “​ជា​សមយុទ្ធ​ឈ្លានពាន​កូរ៉េខាងជើង​” ទន្ទឹម​នោះ​ក៏បាន​គំរាមថា នឹងធ្វើ​ការកំទេច​ប្រសិនបើ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ពួកគេ​អនុវត្តតាម​ផែនការ​ព្រៀងទុក​នោះ ។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​៦ ខែតុលា នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ដែលមាន​យន្តហោះ​ជិត​៨០​គ្រឿង សុំ​ចត​នៅ​ពីលើ​កំពុងធ្វើដំណើរ​ពី​សមុទ្រ​ចិន​ខាងត្បូង​ទៅកាន់​តំបន់​សមុទ្រ​កូរ៉េខាងជើង ។ មុននេះ នាវា​ផ្ទុក​យន្តហោះ​នោះបាន​សុំ​ចត​នៅ​ក្រុង​ហុងកុង ។​

​សម្ព័ន្ធមិត្ត​ទាំង​២ អាមេរិក​-​កូរ៉េខាងត្បូង និង​ធ្វើ​សមយុទ្ធ​សម្រាប់​ការរកឃើញ​ឃ្លាំមើល​និង​រាំង​ស្កាត់​កាំជ្រួច​អន្តរទ្វីប ។ ទន្ទឹម​នោះ​ក៏មាន​ការហ្វឹកហ្វឺន​បច្ចេក​ទេស​ប្រយុទ្ធ​ជាមួយ​នាវាមុជទឹក ។ តាម​មន្ត្រី Anton Morozov ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត​មាន​កូរ៉េខាងត្បូង younhap ថា សមយុទ្ធ​នេះ ត្រូវបាន​រៀបចំ​អំឡុង​ថ្ងៃទី​២០ ខែតុលា ។​

​ក្នុង​បរិបទ​មួយទៀត នោះ​មន្ត្រី​អង្គការ​នីតិបញ្ញតិ​រុស្ស៊ី​ម្នាក់​ដែល​ទើប​ធ្វើ​ទស្សនកិច្ច​ក្នុង​កូរ៉េខាងជើង​ក្នុង​សប្តាហ៍​នេះ​បាន​និយាយថា ៖ ភាគី​ក្រុង​ព្យុងយ៉ាង​បានប្រកាស​ឲ្យ​ដឹង​ពី​ការត្រៀម​បំរុង​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ ។ ពួកគេ​នៅបាន​ប្រាប់​យើងខ្ញុំ​ថា តាម​ការ​គណនា​កាំជ្រួច​នេះ​អាច​បោះពួយ​ទៅដល់​ឆ្នេរសមុទ្រ​ប៉ែក​ខាងលិច​នៃ​ប្រទេស​អាមេរិក ៕​

×