Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​ច្រើន​រូប ប្រឈម​ការចោទប្រកាន់​ពី​បទ មនុស្សឃាត ដោយសារ​ធ្វើឲ្យ​នា​វាពិឃាត​អាមេរិច បុក​ជាមួយ​កប៉ាល់​ដឹកទំនិញ ឆ្នាំមុន​ ​

មេបញ្ជាការ​ជាច្រើនរូប នៃ​នាវា​ពិឃាត​អា​មេ​រិច អាច​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ជុំវិញ​ហេតុ​ការណ៏ នាវា​ពិឃាតិ​អាមេរិច​បាន​បុក​គ្នា ២​ដង​ជាមួយនឹង​នាវា​ដឹក​ទំនិញ នៅ​មហាសមុទ្រ​ប៉ា​ស៊ីភិ​ច​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​កងទ័ពជើងទឹក​រប​ស់អា​មេ​រិច នៅក្នុង​សេចក្តី​ប្រកាស​។​

​បើ​តាម​សេចក្តីប្រកាស​ដដែល​បានឲ្យដឹងថា មេបញ្ជាការ​ម្នាក់​នៃ នាវា​ពិឃាត USS John S McCain ដែល​បាន​បុក​គ្នា​ជាមួយនឹង​កប៉ាល់​ដឹក​ទំនិញ​កាលពី​ខែ​សីហា ឆ្នាំមុន ក្នុង​សមុទ្រ​ក្បែរ​ប្រទេស​សិង្ហ​បុរី អាច​នឹង​ត្រូវ​ចោទប្រកាន់​ពីបទ ភាព​គ្មាន​ម្ចាស់ការ​លើ​តួនាទី ធ្វើឲ្យ​ខូចខាត​នាវា និង​បទ​មនុស្សឃាត​។​

​ចំនែក​មេបញ្ជាការ​ម្នាក់ទៀត ព្រមទាំង​មន្ត្រី ៣​នាក់​ទៀត របស់​នាវា​ពិឃាត USS Fitzgerald ដែល​បាន​បុក​គ្នា​ជាមួយនឹង​កប៉ាល់​ដឹក​កុងតឺណឺ​ភី​លីពីន កាលពី​ខែ​មិថុនា ឆ្នាំមុន អាច​ប្រឈម​នឹង​ការចោទប្រកាន់ ដូច​ខាងលើ​ដែរ​៕ សុភ័ក្ត្រ​

×