សត្វឆ្កែ១ក្បាលត្រូវបានគេជឿថា បានរត់ដេញតាមសត្វម្យ៉ាងមានឈ្មោះថា raccoon ដែលបានរត់ចូលក្នុងឈើប្រហោងមួយ បណ្តាលឲ្យជាប់គាំងនៅក្នុងនោះ ដាច់ចំណីអាហារ ងាប់យ៉ាងវេទនា ។ ដែលហេតុការណ៍នេះផងដែរ ក៏ត្រូវបានគេជឿថា បានកើតឡើងនៅក្នុងឆ្នាំ ១៩៦០ នៅ Geogia ។
២០ ឆ្នាំ ក្រោយមក ក្នុងឆ្នាំ១៩៨០ ពួកអ្នកកាប់ឈើបានកាប់ដើមឈើនោះ និងស្លុតរន្ធត់ជាខ្លាំង នៅពេលប្រទះឃើញសាកសពឆ្កែ១ក្បាល ដែលងាប់ក្នុងស្ថានភាពប្រឹងតស៊ូរើបម្រះចេញក្រៅ ។
ពួកអ្នកកាប់ឈើ បន្ទាប់មក បាននាំយកដើមឈើដែលមានសាកសពឆ្កែនោះ ទៅបរិច្ចាគឲ្យសារមន្ទីរ Southern Forest World ស្ថិតនៅ Waycross, Georgia ដើម្បីតម្កល់ទុកជាប្រវត្តិសាស្ត្រ ។
គេបានពន្យល់ថា៖ «ឥទ្ធិពលបំពង់ផ្សែងបានកើតឡើង នៅក្នុងដើមឈើនោះ ដែលជាលទ្ធផលធ្វើឲ្យកំសួលខ្យល់បុកឡើងទៅលើ ។ ករណីនេះបណ្តាលឲ្យក្លិននៃសត្វងាប់ ត្រូវបានចាកផុតឆ្ងាយ ដែលពុំនោះសោត នឹងទាក់ទាញពពួកសត្វល្អិត និងសត្វដទៃទៀត មកញុំញីខ្ទេចខ្ទីជាពុំខាន ។ ឈើប្រហោងនោះ ក៏បានផ្តល់នូវលក្ខណ្ឌស្ងួត និងអាស៊ីតតានិកនៃដើមឈើ Oak ជួយឲ្យស្បែករបស់សត្វនេះនៅក្រៀមស្វិតល្អ» ៕ ចន្ទី