បន្ទាយមានជ័យ ៖ ដំរីព្រៃញីមានផ្ទៃពោះ ដែលចូលមកប្រទេសកម្ពុជា នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ មកដល់ថ្ងៃទី១៥មករា គេឃើញថា វាបានមកក្បែរៗភូមិប្រជាពលរដ្ឋរស់នៅ។ វត្តមានដំរីនេះ នាំអោយមនុស្សម្នាកាន់តែភ័យខ្លាច។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃអោយដឹងថ្ងៃទី១៧មករា ៖ ” ឥឡូវដំរីនេះលែងដើរក្នុងព្រៃហើយ គាត់សសៀរៗមករកតែដំណាំ និងផ្ទះអ្នកស្រុក។ បងប្អូនខ្លាចរអារណាស់ដែរ ” ។
ចំណែកពលរដ្ឋ ពលរដ្ឋនិយាយថា ពួកគេខ្លះកាន់តែព្រួយបារម្ភពីសន្តិសុខនិងសុវត្ថិភាពដោយសារដំរីនោះ ចេះតែដើរមកក្បែរៗផ្ទះនិងចម្ការដំណាំអ្នកស្រុក ហើយបានពាររបង បោចដំណាំ។ តែអ្នកស្រុកខ្លះថា បើដឹងពីរបៀបលួងលោមសត្វដំរំ នោះអ្នកនឹងមិនគួរអោយខ្លាចដែរ ។
កន្លងមក លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា៖ ដំរីនោះ ពីល្ងាចថ្ងៃទី១៤មករា វាបានមកក្បែរៗនឹងភូមិឋាននិងផ្ទះអ្មកស្រុកនៅភូមិអូរកាច់ ភូមិថ្មបាំងឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ កៀកនឹងព្រំប្រទល់ស្រុកសំពៅលូនខេត្តបាត់ដំបង ដល់ថ្ងៃទី១៥-១៦មករា វាក៏ទៅមកៗម្តុំនោះ ។វាមិនទាន់ទៅណាឬទៅថៃវិញចោលយើងទេ។
មន្ត្រីនិងអ្នកស្រុកនៅមូលដ្ឋានបង្ហាញក្តីភ័យព្រួយសន្តិសុខពីដំរីនេះ ។ ពួកគេបង្កូកគ្នាចាំអោយសញ្ញា ឬបើពេលយប់ត្រូវដុតភ្លើងបំភ្លឺឬ បង្អើលដោយស្នូរក្ឌុងក្ឌាំង។
សូមលឹកថា ដំរីញីធំមានផ្ទៃពោះ១ក្បាលបានចូលមកកម្ពុជាកាលពីថ្ងៃទី១០មករាឆ្នៃ២០១៨ ។ មន្ត្រីឧទ្យានុរក្សតំបន់ជម្រកសត្វព្រៃរនាមដូនសំ -ម៉ាឡៃអោយដឹងថា៖ សត្វដំរីព្រៃញីនោះមកដល់ភ្នំយាយសំនៃជម្រកសត្វព្រៃរនាមដូនសំ(តំបន់ការពារ) ស្រុកម៉ាឡៃ ហើយតមកវាដើរទៅមកស្រាចនឹងចិត្ត នៅភូមិនានា នៃឃុំក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងក៏ទៅកៀកព្រំប្រទល់ស្រុកសំពៅលូនខេត្តបាត់ដំបង។វាក៏ទៅកៀកព្រំដែនថៃដែរ តែវាមិនឆ្លងដែនទៅវិញទេ ៕ ដោយ ៖ បន្ទាយ