Phillip Craft អាយុ៤៨ឆ្នាំ ជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្សល្បីឈ្មោះមួយនៅម៉ាយអាមី (អាមេរិក) ។ ពុំត្រឹមតែជួយស្ត្រីជាច្រើនឲ្យស្រស់ស្អាតជាងមុនប៉ុណ្ណោះទេ វេជ្ជបណ្ឌិត P នៅ “ជួសជុល” ឡើងវិញរូបសម្ផស្សរបស់ភរិយាខ្លួនដោយដៃខ្លួនផ្ទាល់ ។ Anna ភរិយាវេជ្ជបណ្ឌិតនិយាយថា នាងមានសុភមង្គលបំផុតពេលមានរូបរាងល្អឥតខ្ចោះ អាស្រ័យដោយ “បាតដៃមាស” របស់ស្វាមី។
ក្នុងជីវិតអាពាហ៍ពិពាហ៍២២ឆ្នាំ , Anna ត្រូវបាន Phillip កែសម្ផស្សឲ្យជាច្រើនលើក រាប់តាំងពីបូមខ្លាញ់ កែត្រគាក លើកសុដន់ បង្កើតរាងពោះ កែថ្ពាល់ និងមាត់…។ ដំបូងនាងអល់អែកចំពោះសំណូមពរនេះពីស្វាមី ។ តែចុងក្រោយ Anna ផ្លាស់ប្តូរការសម្រេចចិត្តពេលសរីរាង្គរបស់នាង “ទ្រុឌទ្រោម” ក្រោយពេលសម្រាលកូនប្រុស២គឺ Aston បច្ចុប្បន្នអាយុ១៤ឆ្នាំ និង Phillip Jr អាយុ១២ឆ្នាំ។
ប្តីប្រពន្ធវេជ្ជបណ្ឌិត Phillip
ឥឡូវនេះ Anna ពេញចិត្តយ៉ាងខ្លាំងចំពោះរូបរាងរបស់ខ្លួន ក្រោយពេលវះកាត់កែសម្ផស្សច្រើនដង ។
ឆ្នាំ ២០០៥ Anna ត្រូវបានស្វាមីវះកាត់ពង្រីកសុដន់ដំបូង ។ឆ្នាំបន្ទាប់មក នាងបន្តបានស្វាមី”ជួសជុល” ផ្នែកផ្សេងៗទៀត រួមមានទាំង “ធ្លាក់”ពោះរបស់នាងឲ្យមើលទៅដូចសាច់ដុំ៦ដុំ ។
ប្តីប្រពន្ធ Anna និងកូនៗ
នៅអាយុ៤៤ឆ្នាំ Anna នៅតែក្មេង និងមានរូបរាងស្រស់ស្អាតដូចតារាបង្ហាញម៉ូត ។ Phillip មោទនភាពអួតថា “ពេលជួបអ្នកជំងឺ ខ្ញុំនិយាយប្រាប់ពួកគេថា ចង់ដឹងទឹកដៃរបស់ខ្ញុំដូចម្តេច ចូរមើល Anna” ។ វេជ្ជបណ្ឌិតសរសើរប្រពន្ធថា ស្អាតហាក់ដូចគ្មានទាស់ត្រង់ណា និងស្អាតជាងពេលលោកជួបនាងដំបូងនៅអាយុ ២២ឆ្នាំ ។
ក្រៅពីកែសម្ផស្សឲ្យភរិយា Phillip លើកទឹកចិត្ត Anna ឲ្យប្រកាន់របបទទួលទាន និងហ្វឹកហាត់ត្រឹមត្រូវដើម្បីអាចរក្សាសម្រស់ឲ្យគង់វង្ស ។ “វះកាត់កែសម្ផស្សពុំមែនជាមន្តអាគមជួយអ្នកឲ្យបរិភោគអ្វីក៏បាននោះឡើយ ។ ពួកយើងបរិភោគត្រីច្រើន សាច់គោ និងបន្លែ ។ វាជួយរក្សាសម្រស់ និងសមិទ្ធផលក្រោយការវះកាត់” វេជ្ជបណ្ឌិតនិយាយ ៕