Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ទទួល​បណ្ដឹង​១៥០​បណ្ដឹង ពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ការដាក់ ការទទួល និង​ការដោះស្រាយ​បណ្ដឹង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០១៨​។​

​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ដែល​មាន​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) បាន​ទទួលបាន​ពាក្យបណ្ដឹង សរុប​១៥០​បណ្ដឹង​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យបណ្តឹង​ចំនួន​១២៣​បណ្តឹង គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចំនួន​១០​បណ្តឹង និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​១៧​បណ្តឹង​។​

​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សេវា​កម្មច្បាប់ និង​វិវាទកម្ម​នៃ​គ​.​ជ​.​ប​. កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៨ បណ្ដឹង​ទាំងនោះ មាន​បណ្តឹងតវ៉ា​ចំនួន ១៤៩​បណ្ដឹង​និង​បណ្តឹង​ជំទាស់​ចំនួន​១​បណ្តឹង​។ ក្នុងចំណោម​បណ្តឹង​ទាំងអស់​ខាងលើ គ​ធ​.​ខ​ប បានសម្រេច យល់ព្រម​តាម​ពាក្យបណ្តឹង ចំនួន​១៤៤​បណ្តឹង ចារ​បដិសេធ​ចំនួន ១​បណ្ដឹង លិខិត​ជូនដំណឹង ៣​បណ្ដឹង និង​បណ្ដឹងសុំ​ដក​ពាក្យបណ្ដឹង​ចំនួន ២​បណ្ដឹង​។ ចំពោះ​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​នៅ គ​.​ជ​.​ប និង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​មាន​នោះ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×