Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ឆ្កែ​កើត​មក​គ្មាន​រោម ផ្ទៃមុខ​ដូច “​មនុស្ស​”… តើ​ជា​សភាវៈ​អ្វី​ទៅ​?

​រឿង​ប្លែក​ចម្លែក​មួយ​នេះ កើតឡើង​គ្រា​ដែល​សុនក​ខ្មៅ មួយ​ក្បាល ដែល​ត្រូវ​បាន​កសិករ​ម្នាក់​ចិញ្ចឹម​បាន​ដល់​ថ្ងៃ​កើត​កូន​។ វា​បាន​កើតកូន ៤ ជា​បន្តបន្ទាប់​។ ម្ចាស់​ឆ្កែ​ពុំទាន់​បាន​សប្បាយ​ផង ពេល​សម្លឹង​មើល​កូនៗ​ឆ្កែ ៤​ក្បាល មុន​ទើប​កើតចេញ ពួកគេ​បែរជា​ត្រូវ “​លោះ​ព្រលឹង​” ខណៈ​អា​កូន​ទី​៥ ត្រូវបាន “​ទម្លាក់​”​ចេញ​។ ភ្លាមៗ​នោះ​ពួកគេ​ក៏​ហៅ​ប៉ូលិស​។​

​កូន​ឆ្កែ​ចុងក្រោយ បាន​ធ្វើឲ្យ​ម្ចាស់ “​លោះ​ព្រលឹង​”​។​

​លោក​អើយ​! មិន​ឲ្យ​គ្នា​លោះ​ព្រលឹង​ម្តេច​បាន ប្រសិន​អា​ទី​៥ វា​មាន​មុខ “​ពាក់កណ្តាល​មនុស្ស ពាក់កណ្តាល​សត្វ​” គួរឲ្យខ្លាច ហើយ​ថែមទាំង​ពុំ​មាន​រោម​។​

​ពេល​អ្នកជំនាញការ ព្រម​ទាំង​ប៉ូលិស​មកដល់ ពួកគេ​ក៏​តក់ស្លុត​ពុំ​ស្ទើរ​ដែរ​ទេ ចំពោះ​កូន​ឆ្កែ​ទី​៥​នោះ​។ វា​ពុំ​មាន​រោម ហើយ​បណ្តា​ផ្នែក​នៃ​រាងកាយ​របស់​វា មាន​សណ្ឋាន​ដូច​… “​មនុស្ស​” ពិសេស​គឺ​មុខ​របស់​វា​តែម្តង​។​

​គ្រួសារ​នេះ ត្រូវ​រូបភាព​កូន​ឆ្កែ​ទី​៥​តាម “​លង​” រយៈពេល​យ៉ាង​វែង​…​។​

​ក្រោយ​ការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ អ្នកឯកទេស​ខាង​ជីវសាស្ត្រ​បាន​បូក​សរុប​ថា ឆ្កែ​នេះ​បាន​រង​ទទួល​វិទ្យុសកម្ម​នុយក្លេអ៊ែរ ទើប​វា​កើត​មក​មាន​រូបរាង​ខុស​គេ​បែប​នេះ​។​

​ប្រិយមិត្ត​អធ្យាស្រ័យ ព្រោះថា ប្រហែល​រឿង “​វិទ្យុសកម្ម​នុយក្លេអ៊ែរ​” នេះ​ហើយ​ទើប​ម្ចាស់​អត្ថបទ​ពុំ​លើក​ទីកន្លែង ពេលវេលា កើតឡើង ហេតុការណ៍​នេះ​នោះ​៕ លី​សា​

×