ភ្នំពេញ-ក្រោយពេលដែលតារាសម្តែង នាង គង់ ច័ន្ទស្រីមុំ ដណ្តើមបានទីផ្សារខ្ពស់ក្នុងមុខជំនួញលក់ផលិតផលថែរក្សាសម្ភស្ស ជ្រកក្រោមស្លាកយីហោរផ្ទាល់ខ្លួន ឈ្មោះថា “MOMO BY SREYMOM” ការប្រកាសលក់សិទ្ធចែកចាយបន្តភ្លាមៗ ក៏ទទួលបានជោគជ័យខ្ពស់ ស្របពេលដែលមានអតិថិជនរបស់ MOMO មានការកើនឡើង ទាំងបណ្តាខេត្តក្រុង។
គ្រានេះហើយទើបធ្វើឲ្យ គង់ ច័ន្ទស្រីមុំ លក់សិទ្ធចែកចាយជាបន្តបន្ទាប់រហូតបាន ប្រាំសាខា សរុបទាំងខេត្តនឹងក្រុង។ ថ្វីត្បិតតែជោគជ័យលក់ដាច់ ជាហូរហែរ តែ គង់ ច័ន្ទស្រីមុំ បានថ្លែងក្នុងពិធីសម្ពោធសាខាទី៥នៅខេត្តកំពង់ចាមថា “រហូតមកដល់ពេលនេះ អតិថិជនរបស់ ម៉ូម៉ូ មិនថមថយទេ ប៉ុន្តែខ្ញុំឈប់លក់សិទ្ធចែកចាយហើយ គឺបញ្ចប់ត្រឹមសាខាទីប្រាំនៅកំពង់ចាមនេះ តែម្តង ប៉ុន្តែ នៅខែក្រោយខ្ញុំនឹងបន្តនៅខេត្តបាត់ដំបង ដោយមើលការខុសត្រូវខ្លួនឯង”។
សូមបញ្ជាក់ថា ហាងលក់ផលិតផលថែរក្សាសម្រស់ MOMO BY SREYMOM សាខាកំពង់ចាម ត្រូវបានលក់សិទ្ធចែកចាយឲ្យតារាសម្តែងលោក ពិន សុធន និង លោក គង់ ចាន់អេង ខណៈដែលអ្នកទាំងពីរគឺជាមិត្តភ័ក្រជិតស្និទ្ធ ដែលគង់ ច័ន្ទស្រីមុំ និង គីម សីហា សម្រេចចិត្តផ្តល់ជូនចុងក្រោយគេ ដល់អ្នកទាំងពីរ មុនពេលដែល តារាសម្តែងមួយគូនេះ ប្រកាសថា ឈប់លក់សិទ្ធបន្តទៀត៕ ដោយ-គីម ស្រីរ័ត្ន