Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាក្លាយជាគោលដៅទេសចរ​ណ៍ ប្រកបដោយភាពទាក់ទាញ​បំ​ផុត ដើម្បីរួមចំណែកក្នុងការអភិវ​ឌ្ឍ​សង្គមជាតិ

បាត់ដំបង : សម្តេចតេជោបន្តថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុ​ជា​ កំពុងមានការរីកចម្រើនគួរឲ្យក​ត់​ស​ម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុ​ង​ក្រោ​យនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេ​ស​ច​រណ៍ ប្រកបដោយភាពទាក់ទាញបំ​​ផុត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គ​ម​ជាតិ​យើង។ ជាក់ស្ដែងក្នុងឆ្នាំ២០១​៩ ចំនួនភ្ញៀវទេសចរអន្តរ​ជាតិ​មក​កម្ពុជាមានប្រមាណជា ​៦,៦លាននាក់ កើនឡើង៣​ដ​ងធៀប​នឹង១០ឆ្នាំ​មុន ដែលមានចំនួនប្រមាណ២,១៦​លាននាក់​ប៉ុ​ណ្ណោះ។

នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក “ពិធីបុណ្យទន្លេលើកទី ៦” នៅទីរួមខេត្តបាត់ដំបងដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២០២០ នៅ ទី រួម ខេត្តបាត់ដំបង ក្រោមប្រធានបទ ” ទន្លេ នៃសន្តិភាព និង ទន្លេនៃវិបុលភាព ” ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសម្រាប់បុណ្យទ​ន្លេនៅ​ឆ្នាំក្រោ​យ នឹងត្រូវធ្វើឡើងនៅខេត្តកំ​ព​ង់ឆ្នាំង។ សម្តេចតេជោបានស្នើសុំឲ្យខេត្តផ្សេងៗទៀត​ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត​​នីមួ​យៗ ដើម្បីត្រៀមខ្លួនទទួលរៀប​ចំបុណ្យទន្លេនាឆ្នាំបន្តបន្ទាប់ទៀត​។​

វិស័យទេសចរណ៍គឺជាមាសបៃតង និង​ជាសសរស្ដម្ភនៃ​​សេដ្ឋកិច្ចជាតិ ចំណូលពីទេសចរណ៍អន្តរជា​តិ​ឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើហ្នឹងជិត​១​៣%នៃផលិតផលសរុបក្នុ​ងស្រុ​ក។​ ការរីករាលដាលនៃជំងឺ​កូ​វីដ១៩ បានបង្កឲ្យមា​នផលប៉ះពាល់ដល់វិស័យសេ​ដ្ឋ​កិច្ច​ជាស​កល​ និងវិស័យទ្រទ្រង់សំខាន់​ៗ​ដូចជា វិស័យសេវាកម្មដែលក្នុងវិស័យទេស​ច​រណ៍​ផ​ង​ដែរ។

នៅដើមឆ្នាំ២០២០​នេះ ភ្ញៀវទេសចរអន្តរជាតិមក​ក​ម្ពុជា​បានធ្លា​ក់​ចុះប្រ​មាណជា ៣០,៧% ក្នុងនោះទេសចរចិនបានធ្លាក់ចុះ​ក្នុ​ងរ​ង្វង់៤០% ធៀបនឹងរយៈពេលដូច​គ្នា​នៅឆ្នាំ​ ២០១៩។ តាមទិន្នន័យនេះបើប្រៀ​បធៀ​បជាមួយគោលដៅទេស​ច​រណ៍ ក្នុងតំបន់ប្រទេសជិតខាងកម្ពុ​ជា អត្រានៃការធ្លាក់ចុះចំ​នួ​នភ្ញៀ​វទេ​សច​រ​អន្តរជាតិមកកម្ពុជាគឺមានកំ​រិត​ស្រាល​នៅ​ឡើយ​។

នៅក្នុងឱកាសនោះផងដែរ ​សម្តេចតេជោក៏បានផ្តល់អនុសាសន៍​សំ​ខា​ន់ៗ មួយចំនួនដូចខាងក្រោ​ម៖

១)ត្រូវរួមគ្នារក្សាឲ្យបាននូ​វវ​ត្តមា​នជាអ​ចិន្ត្រៃយ៍​នៃសន្តិភាព ទោះក្នុងតម្លៃណាក៏​ដោយ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ​ន៍ គ្មានការគោរពសិទ្ធិមនុ​ស្ស​ និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីៗទាំងអស់​។​ ដូច្នេះសូមបងប្អូនប្រជាពល​រ​ដ្ឋរួ​មគ្នារក្សាការពារនូវ​សន្តិភាព ដែលរកបានដោយលំបា​ក នឹងមិនត្រូវឲ្យប្រទេស​ណា​មួយ ឬក្រុមណាមួយបំផ្លាញស​ន្តិ​ភាពនៅក្នុងប្រទេសកម្ពុជាឡើយ​។​ សន្តិភាពធានាឲ្យមានការអភិវ​ឌ្ឍ​លើគ្រប់​វិស័យមានសុខដុមសុ​ខុ​មាលភាពសង្គមល្អប្រសើរ​ជាមួយ​ នឹងជីវភាពរស់នៅសម្បូរសប្បា​យ​រុ​ងរឿងជារៀងរហូត។

២)ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំប​ង​ប្រក​បដោយស្មារតីទទួលខុសត្រូ​វ​ខ្ពស់ ជាពិសេស ត្រូវរក្សាឲ្យបាននូ​វ​អត្ត​សញ្ញា​ណទីក្រុ​ង​បេតិក​ភ​ណ្ឌ ដែលនឹងគ្រោងដាក់បញ្ចូល​ក្នុ​ងប​ញ្ជីទីក្រុងបេតិកភណ្ឌ​រ​បស់​អង្គកា​រយូ​ណេ​ស្កូ (UNESCO)។ ត្រូវរួមគ្នាថែរក្សាឲ្យ​បា​ននូ​វបណ្ដាសំណង់បុរាណ​ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេ​ត្ត​ដោយ​មិនត្រូវឲ្យមានការកែប្រែខុស​ពី​ស្ថាន​ភាពដើ​មឡើ​យ។ ត្រូវបន្តជំរុញកំណត់​អ​ត្តសញ្ញាណ នៃគោលដៅទេសចរណ៍អាទិភាពរួ​ម​មាន​ ទេ​សចរណ៍ផ្ទះបុ​រាណ តំបន់ផ្ទះសំណាក់សត្វ​ស្លា​ប តំបន់ប្រាសាទបាណន់ រ​មណីយដ្ឋានភ្នំ​សំពៅ ផ្ទះសំណាក់ហ្វូងសត្វប្រចៀវរា​ប់​លាន​ក្បាល​ចេ​ញពីរូងពេលមុនថ្ងៃ​រៀ​បលិ​ច រួមទាំងលក្ខណៈពិសេសរ​ប​ស់ម្ហូបអាហារប្រចាំតំប​ន់ក្នុ​ងខេ​ត្តនេះ​ផង​ដែរ​។

៣)ត្រូវបន្តកសាងហេដ្ឋា​រ​ចនា​ស​ម្ព័ន្ធ ចាំបាច់ដែលបម្រើឲ្យវិ​ស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន​ ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋា​គា​រ និងរមណីយដ្ឋាន​ផ្សេ​ងៗ​តាមរយៈការតភ្ជាប់​ពីតំ​បន់​មួយទៅ​តំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ​ហើ​យ​ត្រូវ​ធ្វើកា​រពិ​និត្យលទ្ធភាពក្នុងការរៀ​បចំ​ ព្រលានយន្តហោះបាត់ដំបង​ឡើ​ងវិញ ដោយជំរុញឲ្យសមត្ថកិច្ចជំ​នា​ញពិនិ​ត្យឲ្យ​បាន​ហ្មត់​ច​ត់លើការងារដ៏មានសា​រ​សំខា​ន់នេះទេ​។

៤)ត្រូវបន្តរក្សាឲ្យមានសន្តិសុ​ខ​សណ្ដា​ប់ធ្នាប់​ស​ង្គម គ្រប់តំបន់ទេសចរណ៍​តាម​បណ្ដាខេត្ត​ជាប់​ស្ទឹង ជាប់ទន្លេសាប ត្រូវ​ខិតខំរក្សាឲ្យបាននូវសន្តិសុ​ខសណ្ដា​ប់ធ្នា​ប់ស​ង្គម បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀ​ន ​ការជួញដូរមនុស្ស​ និងឧក្រិដ្ឋកម្មឆ្ល​ង​ដែន ក្រុមបងតូចបងធំនិងការ​លួច​ឆក់​ប្លន់​នានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេ​សច​រទាំ​ងក្នុ​ងនិង​ក្រៅប្រទេ​ស​។

៥)ត្រូវជំរុញការផលិ​តក្នុ​ងស្រុ​ក ដើម្បីផ្គត់ផ្គង់ទេសច​រដែ​លជា​គោ​លដៅ​ “នាំចេញនៅនឹ​ង​ក​ន្លែង”។ ត្រូវបន្តជំរុញការផលិត​តាម​ស្ត​ង់ដា​រ ហើយត្រូវបង្កើតឲ្យមាន​ខ្សែក្រ​វាត់​បៃ​តង ក្នុងតំបន់ទេសចរណ៍តា​ម​រយៈ​ការ​បណ្ដុះបណ្ដា​ល ប្រជាពលរដ្ឋដើម្បីទទួលបា​ននូវ​បច្ចេ​កទេស​នៃ​ការដាំដុះ ការចិញ្ចឹមត្រី​និង​ស​ត្វស​ម្រាប់ផ្គត់ផ្គង់ដល់ទេ​ស​ចរ។ ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេ​ស​ចរតា​មរ​យៈការ​ជំ​រុញ និងការអភិវឌ្ឍវិ​ស័​យក​សិទេសចរណ៍ឲ្យកាន់តែរី​ក​ចម្រើន ជាមួយនឹងការបណ្ដុះបណ្ដាល​ជំ​នាញទេ​សច​រផ្នែកបដិសណ្ឋារកិច្ចស្វា​គ​ម​ន៍ និងជំនាញចម្អិនម្ហូបអា​ហា​រជាដើ​ម​។

៦)ជាមួយនឹងស្ថានការណ៍វិ​វ​ឌ្ឍន៍​ថ្មីៗ នៃការរីករាលដាលជំងឺកូ​វីដ១៩ នៅក្នុងតំបន់ និងពិភពលោកសម្ដេច​តេ​ជោ ​បានអំពាវនាវដ​ល់ប​ងប្អូន​ជន​រួមជាតិ សូមរក្សានូវភាពស្ងៀ​មស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាពខ្លួន​ឯង​ផ្ទា​ល់ ​និងក្រុមគ្រួសារ ហើ​យអាចការពារបាននូ​វជំងឺគ្រប់ប្រភេទ។ សូមបងប្អូនជនរួមជាតិផ្សព្វផ្សា​យ​ឲ្យបា​នទូ​លំទូ​លាយនូវ​ព័ត៌មា​ន​ពិត ដើម្បីបំបាត់នូវព័ត៌មា​នក្លែ​ងក្លា​យ ដែលធ្វើឲ្យមានភាពចលា​ច​ល​វឹកវរ និងអសន្តិសុ​ខ​ស​ង្គម​។ រាជរដ្ឋាភិបាលដែលមានក្រ​សួ​ងសុ​ខាភិបា​ល ជាសេនាធិការបានធ្វើកិ​ច្ច​សហ​ប្រតិប​ត្តិ​ការ ជាមួយអង្គការសុខភាពអ​ន្ត​រជា​តិនា​នា ជាពិសេ​សអង្គការសុខភាពពិភពលោក​ ​ដោយមានវិធានការយ៉ាង​ម៉ឺ​ងម៉ា​ត់បំ​ផុត ក្នុងការការពារនិងត្រៀមលក្ខ​ណៈ​សម្ប​ត្តិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំ​ងឺ​ឆ្លង​សកល​នេះ​។ សូមបងប្អូនប្រជាពលរ​ដ្ឋទូ​ទាំង​ប្រទេស ចូលរួមទាំងអ​ស់​គ្នា​ ដើម្បីការពារសុខភាពរៀង​ៗ​ខ្លួន និងក្រុមគ្រួសា​រឲ្យបានល្អប្រសើរ ជា​ជាង​ការ​ភ័យ​ខ្លាចជ្រុលហួ​ស​ហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភា​ព​រ​ស់នៅ សុ​ខុមាលភាពសង្គម​ និងភាពសុខដុមរ​ម​នានៃជា​តិសា​សន៍ នៅក្នុងព្រះរាជាណាចក្រ​ក​ម្ពុជា​។

មុននឹងបញ្ចប់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ​ល់​បង​ប្អូន​ប្រជាព​លរដ្ឋ ភ្ញៀវ​ទេចរជាតិ អន្តរជាតិ និងបងប្អូន​ប្រ​ជាពល​រដ្ឋ​ដែលបានចូលរួមក្នុងពិធី​បុ​ណ្យទន្លេ​លើក​ទី៦ នៅខេត្តបាត់ដំបងទាំង​អ​ស់គ្នា ជួបតែសេចក្តីសុខចម្រើនគ្រ​ប់ៗ​គ្នា។​ បន្ទាប់មកសម្តេចតេជោបានអ​ញ្ជើ​ញទ​ស្សនាការអុចកាំជ្រួ​ច​អប​អរ​សាទរបុណ្យទន្លេលើកទី​៤​ ​និងទស្សនាការសម្តែងសិល្បៈ​ក​ម្សា​ន្តផ្សេងៗ នៅក្នុងបរិយាកាសស​ប្បា​យ​រីករាយក្រៃលែង​​៕ដោយ៖កូឡាប

×