ឆ្នាំជូត ៖ រាសីស្រុតចុះ។ អ្នកឆ្នាំជូតត្រូវប្រយ័ត្នប្រយែង ព្រោះមានគូសត្រូវចង់ផ្តួលរំលំ ការងារនឹងមានលំបាក ត្រូវត្រៀមផ្លូវចិត្តប្រឈមចៀសវាងអកម្ម។ ថ្ងៃនេះមិនត្រូវសង្ឃឹមទៅលើខ្ទង់ចំណូលថែម។ មនោសញ្ចេតនា កុំយកភាពមួរម៉ៅពីក្រៅចូលក្នុងផ្ទះនាំឲ្យឥទ្ធិពលដល់បរិយាកាសគ្រួសារ។ ទិសនាំលាភ ទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តរបស់អ្នកមិនល្អធ្វើឲ្យឥទ្ធិពលដល់ការងារប្រឹងប្រែងស្មារតី ត្រិះរិះសកម្ម ប្រមូលផ្តុំធ្វើការងារឲ្យបានល្អ។ ថ្ងៃនេះអ្នកនឹងជួបការលំបាកអំពីលុយកាក់។ មនោសញ្ចេតនា អ្នកងាយមួរម៉ៅ គ្មានហេតុផល ដោយសារកំហុសតូចមួយរបស់គូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណនាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អប្រសើរ អ្នករៀនសូត្រប្រឡងប្រជែងនឹងទទួលបានលទ្ធផលខ្ពស់។ ថ្ងៃនេះរកអ្វីក៏កាក់កប មានឱកាសទទួលលាភចូលផ្ទះ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសស្គាល់មិត្តភក្តិថ្មីៗ អាចចាប់ផ្តើមស្វែងយល់ចិត្តគ្នា អ្នកមានគូហើយមានភាពរកាំរកូសនឹងគ្នាឈានដល់ការតមមាត់តមក។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ គ្រប់ផែនការសុទ្ធតែរលូន និងមានទិន្នផលខ្ពស់ ថ្ងៃនេះអ្នកមានឱកាសពង្រីកបុព្វហេតុ។ មានឱកាសរកប្រាក់ច្រើន លាភចូលដល់ផ្ទះ។ មនោសញ្ចេតនា ល្អប្រសើររឹងមាំ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។សភាពផ្លូវចិត្តមិនល្អ ងាយកើតមានការប៉ះទង្គិចពាក្យសម្តីជាមួយមនុស្សគ្រប់គ្នាមិនអំណោយផលល្អដល់ខ្លួនឯង។ ចាយវាយត្រូវផ្អែកទៅលើចំណូល កុំខ្ចីបុលអ្នកដទៃ។ មនោសញ្ចេតនា អ្នកឆាប់ឆេវឆាវ ធ្វើឲ្យទំនាក់ទំនងជាមួយគូស្នេហ៍មានភាពតានតឹង។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ មានព័ត៌មានរីករាយ និងឱកាសល្អច្រើនមកដល់អ្នក ប៉ុន្តែត្រូវប្រយ័ត្នប្រយែងក្នុងទំនាក់ទំនងសហប្រតិបត្តិការ។ ថ្ងៃនេះរកស៊ីជួញដូរអ្វីក៏កាក់កប ចំណូលចូលសន្ធឹក។ មនោសញ្ចេតនា ពេលទំនេរគួរឧស្សាហ៍នាំគូស្នេហ៍ទៅដើរកំសាន្តដើម្បីពង្រឹងមនោសញ្ចេតនាឲ្យរឹងមាំ។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ ការប្រកួតប្រជែងកាន់តែធំរបស់គូសត្រូវកាន់តែជួយឲ្យអ្នកមានបន្ថែមថាមពលប្រយុទ្ធ និងដណ្តើមបានស្នាដៃខ្ពស់។ រាល់ខ្ទង់វិនិយោគសុទ្ធតែផ្តល់ចំណេញយ៉ាងល្អ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត អ្នកទាំង២ចុះសម្រុងគ្នា។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ ថ្នាក់លើស្រឡាញ់ពេញចិត្ត អាចប្រគល់ភារកិច្ចសំខាន់ៗឲ្យគ្រប់គ្រង ត្រូវខំប្រឹងប្រែងបំពេញឲ្យបានល្អ។ ថ្ងៃនេះអ្នកធ្វើជំនួញជួញដូរនឹងជោគជ័យបំផុត។ មនោសញ្ចេតនា ទោះបីមើលពីក្រៅហាក់ធម្មតា តែការពិតមានបង្កប់ទំនាស់ក្នុងចិត្ត។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារ មានឱកាសល្អ ដើម្បីពង្រីកចំណូលចិត្តរបស់ខ្លួន អាចបញ្ចេញស្នាដៃឲ្យគ្រប់គ្នាបានឃើញ និងកោតសរសើរ ។ ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោញ្ចេតនា ភាពស្រពេចស្រពិលមិនច្បាស់លាស់របស់អ្នកគឺជាមូលហេតុធ្វើឲ្យទំនាក់ទំនងមនោសញ្ចេតនានៅទ្រឹងមួយកន្លែង។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រយ័ត្នប្រយែងពាក្យសម្តីដើម្បីបញ្ចៀសទំនាស់។ ចេញក្រៅមិនត្រូវដាក់តាមខ្លួនច្រើននូវលុយកាក់ ឬទ្រព្យសម្បត្តិមានតម្លៃ។ មនោសញ្ចេតនា ការយកចិត្តទុកដាក់ដ៏ស្មោះត្រង់របស់អ្នកមានប្រសិទ្ធភាពជាងពាក្យសម្តីផ្អែមល្ហែម។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារ ភាពអំណត់សកម្មនឹងការងាររបស់អ្នកត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ នឹងមានឱកាសពង្រីកស្នាដៃរបស់ខ្លួន។ ថ្ងៃនេះជាថ្ងៃដ៏ល្អក្នុងការស្វែងរកលាភ ត្រូវក្តាប់ឱកាសឲ្យបាន។ មនោសញ្ចេតនា អ្នកនៅលីវគួរព្យាយាមចូលរួមសកម្មភាពកំសាន្តជាមួយមិត្តភក្តិខុសភេទឲ្យបានច្រើន ដើម្បីបង្កើនចំណងមិត្តភាព។ ទិសនាំលាភទិសត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារមានរឿងមិនសប្បាយចិត្ត ប្រឈមមុខជាមួយការលំបាក មិនអាចដោះស្រាយកើត ត្រូវសម្រួលអារម្មណ៍ឡើងវិញ។ ប្រសិនមានគោលដៅធំដូចជាទិញផ្ទះ ទិញរថយន្ត ចាំបាច់ត្រូវប្រឹងប្រែងជាងនេះទៀត។ មនោញ្ចេតនា ប្តីប្រពន្ធមានរឿងអាក់អន់ចិត្តគ្នាបន្តិចបន្តួច ត្រូវខំសម្របសម្រួលកុំបង្កទៅជារឿងធំ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕