Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​របស់​កងទ័ព​ចំនួន​៤​ខ្នង ,​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង នៅ​ស្រុក​អន្លង់វែង រង​ការខូចខាត​ដោយ​ខ្យល់​កន្ត្រាក់ ត្រូវ​ជួសជុល​

​បន្ទាយមានជ័យ​៖ ខ្យល់​កន្ត្រាក់​លាយឡំ​ពេល​ភ្លៀង​ធ្លាក់​កក់ខែ​មួយ​មេ​យ៉ាង​ធំ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​នៅ​ភូមិ​ទួល​ស្វាយ​សែន​ជ័យ ស្ថិតនៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​រង​ការខូចខាត​ប៉ើង​ដំបូល​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង នឹងរង​ការខូចខាត​ទាំងស្រុង នូវ​អគារ​វេទិកា អគារ​ផ្ទះបាយ​កងទ័ព អស់​ចំនួន ៤​ខ្នង នៅក្នុង​អង្គ​ភាពវរ​សេនា​តូច​លេខ​៤១១ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួស ឡាញ់ មេបញ្ជាការ​ង​កងពល​តូច​ថ្មើរជើង​លេខ​៤១ បាន​ឲ្យ​ដឹងថា​៖ អគារ​វេទិកា​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ ធ្វើ​អំពី​ដែក និង​ស៊ីម៉ងត៍ ត្រូវ​ខ្យល់​បក់​ប៉ើង​របើក​សំយាប​ខាងលិច​អស់ទាំង​ស្រុង នឹង​អគារ​ស្នាក់នៅ​របស់​កង​ទ័ព​ចំនួន​២​ខ្នង​ទៀត ទំហំ​៧​ម៉ែត្រ​គុណ​នឹង ៣២​ម៉ែត្រ បាន​ប៉ើង​របើក​ក្បឿង​អស់​ជាង​២០០​សន្លឹក និង​អាគារ​ផ្ទះបាយ​ទំហំ ៧​ម៉ែត្រ​គុណ​នឹង​២១​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័​ង្ហ​សី ក៏ត្រូវ​ខ្យល់​បក់​ឲ្យ​រលំ​ទ្រេត​ផងដែរ​។​

​ក្នុងនោះ​ក៏មាន​លំនៅដ្ឋាន​កងទ័ព​ចំនួន​៣​ខ្នង​ផ្ទះ​ទៀត ក៏ត្រូវ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះដែរ ស្ថិតនៅ​ភូមិ​ទួល​ស្វាយ​សែន​ជ័យ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ដោយ​ទី​១​លំនៅដ្ឋាន​ទំហំ ៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ របើក​ដំបូល​ស័​ង្ហ​សី​អស់​ចំនួន​១០​សន្លឹក ទី​២ លំនៅដ្ឋាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ បាន​រង​ការខូចខាត​របើក​ស័​ង្ហ​សី​ចំនួន ២០​សន្លឹក និង​ទី​៣​ផ្ទះ​ទំហំ ៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ បាន​របើក​ស័​ង្ហ​សី​អស់​ចំនួន​៦​សន្លឹក​។​

​ទោះយ៉ាងណា ខ្យល់​កន្ត្រាក់​នោះ មិន​បណ្តាល​ឲ្យ​កងទ័ព ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​របួស​ឡើយ ៕​ដោយ ៖ បន្ទាយ

×