Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន ផ្តល់ជំនួយ​សារធាតុ Detection Reagent ជូន​កម្ពុជា ប្រយុទ្ធ​ទប់ទល់​នឹង​ជំងឺ​វីរុស COVID-19

​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន បានផ្តល់​ជំនួយ​សារធាតុ Detection Reagent ជំងឺ​វីរុស COVID-19 សម្រាប់​២០០០​នាក់ ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចយក​សណ្ឋាគា​រ​ផ្កាយ​៥ Great Duke ដែលជា​សណ្ឋាគារ​របស់​អ្នកវិនិយោគ​ចិន ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ និង​ព្យាបាល ជំងឺ​កូ​វីដ​១៩​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​នេះ បានប្រកាសថា តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែមីនា សារធាតុ Detection Reagent ជំងឺ​វីរុស COVID-19 សម្រាប់​២០០០​នាក់ ដែលជា​ជំនួយ​របស់​ភាគី​ចិន ជូន​ចំពោះ​ភាគី​កម្ពុជា នឹង​មកដល់​រាជធានី​ភ្នំពេញ តាម​ជើងហោះហើរ​។​

​ស្ថានទូត​ចិន បាន​ឲ្យ​ដឹងថា ហើយ​ជំនួយ​សារធាតុ​ទាំងនេះ នឹងត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។ ប្រទេស​ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ បានចេញ​សេចក្តី​ជូន​ព័ត៌មាន ពី​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ដោយបាន​សម្រេច​ប្រើប្រាស់​សណ្ឋាគារ Great Duke ដែលជា​សណ្ឋាគារ​របស់​អ្នកវិនិយោគ​ចិន ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ៖ នៅក្នុង​សភាព​ការ​បច្ចុប្បន្ន ដែល​មានការ​រាតត្បាត ជាស​កល​នៃ​កូ​វីដ​១៩ ប៉ុន្តែ​ក្នុង​ពេលនេះ កម្ពុជា​មិនទាន់​មានការ​រាតត្បាត ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ​។ ករណី​ទាំងអស់​សុទ្ធ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

​ដោយមាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សហការ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​សណ្ឋាគារ Great Duke (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​

ដើម្បី​បញ្ចៀស​នូវ​ការចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ រាជរដ្ឋាភិបាល បាន​ឲ្យ​ក្រសួងសុខាភិបាល សហការ​ជាមួយ​កងកម្លាំង​សុខាភិបាល នៃ​កងយោធពល​ខេមរភូមិន្ទ របស់​ក្រសួងការពារជាតិ និង​កងក​ម្លាំ​សុខាភិបាល នៃ​នគរបាលជាតិ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រួមសហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×