Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Epson បង្ហាញ​ផលិតផល​ថ្មី L-Series Inktank និង ម៉ាស៊ីន Projector ស៊េរី​ចុងក្រោយ​

​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨ -​ក្រុមហ៊ុន Epson បាន​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ខ្លួន​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៨ ​ដែល​កំពុងតែ​បន្ត​កើនឡើង​តាមរយៈ​ការបញ្ចេញ​លក់​នូវ​ផលិតផល​ម៉ាស៊ីន​ព្រីន L-Series Inktank ម៉ាស៊ីន Projector និង​ម៉ាស៊ីនស្កេន​ស៊េរី​ទំនើបៗ​ជាច្រើន​ម៉ាក​ច្រើន​ម៉ូ​ដែល​ដើម្បី​បម្រើ​ដល់​តម្រូវការ​ដ៏​ចាំបាច់​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម អាជីវកម្ម និង​ក្រុមហ៊ុន​ធុរកិច្ច​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក Yunyong Muneemongkoltorn នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Epson ប្រចាំ​ប្រទេស​ថៃ​បាន​មានប្រសាសន៍ថា “​ក្នុង​រយៈពេល​កន្លងមក​នេះ ​ម៉ាស៊ីន​ព្រីន Inktank និង Projector របស់ Epson បាន​ទទួល​ការគាំទ្រ និង​ជោគជ័យ​គួរ​ជាទី​មោទនៈ​។ ក្រុមហ៊ុន​បាន​លក់​ផលិតផល​ម៉ាស៊ីន ព្រីន​ម៉ាក L-series អស់​ដល់​ទៅ 20 លាន​គ្រឿង​ រួច​ទៅ​ហើយ​ក្នុង​ប្រទេស​ជាង 150 នៅ​ទូទាំង​ពិភពលោក​។ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តែមួយគត់ ម៉ាស៊ីន​ព្រីន​របស់​ Epson មាន​ចំណែក​ទីផ្សារ​រហូតដល់ 70%​។ លើសពីនេះទៅទៀត Epson កសាង​កេរ្តិ៍ឈ្មោះ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការផ្គត់ផ្គង់​ម៉ាស៊ីន projector​។

ចំពោះ​ការលក់​វិញ Epson បាន​ក្លាយជា​ម៉ាក​យីហោ​ល្បី​លេខ​1 ខាង​ផលិតផល​ម៉ាស៊ីន projector អស់​រយៈពេល 16 ឆ្នាំ​ជាប់ៗ​គ្នា
​ហើយ​បាន​អះអាងថា​មាន​ចំណែក​ទីផ្សារ​ប្រមាណ​37.3% នៅក្នុង​តំបន់​”​។​

​លោក​បាន​បន្តថា “​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​អត្រា GDP ក្នុង​រង្វង់ 7%​។ ​មាន​កត្តា​វិជ្ជមាន​ជាច្រើន​ដែល​ស្ថិត​នៅ​ពីក្រោយ​ភាព​រីកចម្រើន​នេះ ក្នុងនោះ​មានដូចជា​៖ លំហូរ​ចូល​ច្រើន​នៃ​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) ការវិនិយោគ​របស់​រា​ជ​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​សំណង់ ការពង្រីក​ការនាំចេញ​ក្នុង​វិស័យ​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អេឡិចត្រូនិច និង​គ្រឿងបន្លាស់​រថយន្ត​ក៏ដូចជា ការរីកលូតលាស់​ខាង​វិស័យ​សេវាកម្ម មានដូចជា​​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​ជាដើម​។ ប្រទេស​កម្ពុជា​ពិតជា​បាន​ទាក់ទាញ​អ្នកវិនិយោគ និង​អ្នកទេសចរ​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក​។

​តាមរយៈ​ការពង្រីក​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ជាច្រើន បាន​នាំឱ្យ​មាន​ការវិនិយោគ​កាន់តែ​ច្រើន​ឡើង​ដែរ​ទៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​(IT) ​ជាពិសេស ម៉ាស៊ីន​ព្រីន ម៉ាស៊ីន projectors និង​ម៉ាស៊ីនស្កេន​ដែល​ជា​ឧបករណ៍ដ៏​ចាំបាច់​បំផុត​សម្រាប់​ប្រតិបត្តិកា​រ​នៅតាម​ការិយាល័យ​របស់​ក្រុមហ៊ុន ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​អប់រំ​នានា​ជាច្រើន​ទៀត​។​ ​នៅថ្ងៃនេះ ក្រុមហ៊ុន Epson បាន​បញ្ចេញ​លក់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ព្រីន L-series ស៊េរី​ថ្មី និង​​ទំនើបៗ​ចំនួន 6 ស៊េរី ដែល​មាន​ដូចជា L405 ជា​ប្រភេទ​ម៉ាស៊ីន​ព្រីន​ដែល​មាន​សមត្ថភា​ពអា​ច​ព្រីនបាន​យ៉ាង​ល្អ​ឥតខ្ចោះ​នូវ​ប្រភេទ​នៃ​ពណ៌​ទាំង​បួន ហើយ​អាច​បញ្ជា​ដោយ​ប្រើ​Wi-Fi​បាន និង​មាន​មុខងារ​ច្រើនយ៉ាង និង L4150, L4160, L6160, L6170 និង ​L6190 ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​។ ម៉ាស៊ីន​ព្រីន​សំខាន់ៗ​ដែល​យើង​យក​មក​បង្ហាញ​នៅ​ពេល​នេះ​គឺ L6160, L6170 និង L6190​ព្រោះ​វា​ត្រូវបាន​បំពាក់​ដោយ Print Head ជាមួយ​ប្រព័ន្ធ Precision Core ដែល​អាច​ព្រីន​ក្រដាសខ្នាត​ធំ​ក្នុង​ល្បឿន​លឿន ​និង​ចំណាយ​តិច​។ សម្រាប់​ការព្រីន​ក្រដាស​ពណ៌មាន​តម្លៃត្រឹ​ម​តែ ៥.២​រៀល​ក្នុង​មួយ​សន្លឹក​ខណៈ​ដែល​ព្រីនស​&​ខ្មៅ​មានតម្លៃ​ត្រឹមតែ ៦ រៀល​ប៉ុណ្ណោះ​។

លើសពីនេះទៅទៀត ម៉ាស៊ីន​ព្រីនម៉ាក​នេះ​មាន​មុខងា​រ​ព្រី​ន​ឯកសារ​ទាំងសងខាង​បាន​ដោយ​ស្វ័យប្រវត្តិ​និង​ឥត​កំណត់​សម្រាប់​ទំហំ​ក្រដាស A4​។ ម៉ាស៊ីន​ព្រីន​ម៉ូដែល​ថ្មី​ទាំងអស់​នេះ​គឺ​ល្អឥតខ្ចោះ​សម្រាប់​សហគ្រាស ​និង​ក្រុមហ៊ុន​ធុរកិច្ច​ទាំងឡាយណា​ដែល​កំពុង​ស្វែងរក​ឧបករណ៍​ដែល​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ការចំណាយ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ទៀតផង​។​

​លោក Yunyong បន្ថែមទៀតថា “​បច្ចុប្បន្ននេះ ក្រុមហ៊ុន ធុរកិច្ច​ជាច្រើន បាន​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ជាទី​បំផុត​ចំពោះ​ការបញ្ជា​ទិញ​ម៉ាស៊ីន​ព្រីនយ​កមកប្រើប្រាស់​។​ពួកគេ​តែងតែ​ស្វែងរក និង​ចង់បាន​ប្រភេទ​ម៉ាស៊ីន​ព្រី​ន​ណា​ដែល​មាន​តម្លៃ​សមរម្យ និង​ចំណេញ​ច្រើន​។ ពួក​គេ​រំពឹងថា​ម៉ាស៊ីន​ព្រីន​ថ្មី​របស់​ពួកគេ​នឹង​ដំណើរការ​បាន​លឿន​ជាង​មុន​ហើយ​គ្មាន​ការធ្លាក់ចុះ​នូវ​គុណភាព​។

ពួកគេ​ក៏​សង្ឃឹមទុក​ទៀត​ថា​ឧបករណ៍​នេះ​នឹង​ងាយស្រួល​ប្រើ អាច​បញ្ជា​បាន​តាម Wi-Fi អាច​ប្រើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ដែល​មាន​គុណភាព​ល្អ
​និង​ផ្តល់​នូវ​ការបោះពុម្ព​ដ៏​ស្រស់ស្អាត​​ច្បាស់​ល្អ ហើយ​ជាប់​បាន​យូរអង្វែង​។ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទាំងអស់​នេះ បើទោះបីជា​ក្រុមហ៊ុន​ទាំងនោះ​មាន​ការរំពឹងទុក​ខ្ពស់​យ៉ាង​ដូច្នេះ​ក្តី ​ក៏​ម៉ាស៊ីន​ព្រីន Epson អាច​បំពេញ​បាន​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​ទាំងអស់​នោះ​បាន​ដែរ។ ផលិតផល និង​ឧបករណ៍​របស់​យើង​ជា​ប់ធ​ន់ ​និង​ប្រើប្រាស់​បាន​យូរអង្វែង​។ បើ​និយាយ​ពី​លក្ខខណ្ឌ​នៃ​ដំណើរការ និង​គុណភាព​ព្រីន​វិញ យើង​មាន​ភាពល្អប្រសើរ​ជាង​ដៃគូ​ប្រជែង​របស់​យើង ​ដោយសារ​តែ​ម៉ាស៊ីន​ព្រីន​ទាំងអស់​របស់ Epson ត្រូវបាន​ផលិត​ចេញមក​ពី​រោងចក្រ​របស់ Epson ផ្ទាល់​តែម្តង​។ រាល់​ការ​តម្លើង និង​ការគ្រប់គ្រង​គុណភាព​ត្រូវបាន​ធ្វើឡើង​ដោយ​Epson ទាំងអស់​”​។​

លោក​បញ្ជាក់ថា “​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ផលិតផល​ទាំងអស់ ក្រុមហ៊ុន Epson ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ឈាន​មុខ​គេ​ក្នុង​ការនាំមក​ជូន​នូវ​ម៉ាស៊ីន​ព្រីន​ម៉ូដែ​ល inkjet ដែល​ភ្ជាប់​ប្រព័ន្ធ inktank​។ ​ជាមួយនឹង​ម៉ាស៊ីន​ព្រីន​ដែល​មាន​រហូតដល់​ទៅ 18 ម៉ូ​ដែល ដាក់​លក់​នៅលើ​ទីផ្សារ អតិថិជន​អាច​ស្វែងរក​បាន​យ៉ាង​ងាយស្រួល ​និង​សក្តិសម​បំផុត​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​នៅ​តាម​ក្រុមហ៊ុន និងការិយាល័យ​។ ក្រុមហ៊ុន​ទាំងអស់​អាច​ជ្រើស​យក​ម៉ាស៊ីន​ព្រីន​ប្រភេទ​ណា​មួយក៏​បាន​ដែរ ​ដែល​ម៉ាស៊ីន​ព្រីន​ទាំងអស់​នោះ​សុទ្ធតែ​ឆ្លើយតប​បាន​យ៉ាង​ល្អ​ទាំង​ការ​សន្សំ​សំចៃ​ថវិកា ទាំង​កម្រិត​គុណភាព​នៃ​ការព្រីន​។

លោក​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការចំណាយ​ខ្ជះខ្ជាយ​ក្នុង​ការព្រីន​ក្រដាស​ក្នុងមួយ​ទំព័រៗ​ទៀត​នោះ​ទេ​។ ដោយ​ប្រើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ
​ម៉ាស៊ីន​ព្រីន​ថ្មី​នេះ​អាច​ផ្តល់​នូវ​លទ្ធភាព​ខ្ពស់​ដែល​អាច​ព្រីនបាន​រហូតដល់​ទៅ ៧,៥០០ ទំព័រ ក្នុង​មួយ​ដប បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ូ​ដែល​មុន​បានត្រឹមតែ ៦០០០ ទំព័រ​តែប៉ុណ្ណោះ​”​។​

​លោក Yunyong បាន​បញ្ជាក់ទៀតថា « Epson ​គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​អេឡិចត្រូនិក​តែមួយគត់​ដែល​បាន​ដាក់​រួម​បញ្ចូល​នូវ​មុខងារ​បោះពុម្ព​ឌីជីថល​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ម៉ាស៊ីន​ព្រីន​។ ​ត្រូវបាន​បង្កើតឡើង​ដោយ Epson ​មុខងារ​នេះ​អាច​សន្សំសំចៃ​ចំពោះ​ការចំណាយ​លើ​ក្រដាស​បាន​រហូត​ដល់​ទៅ​៥០%​ឯណោះ​សម្រាប់​ការប្រើប្រាស់​នៅតាម​ការិយាល័យ​។ ដូច្នេះ ​វា​បាន​បង្ហាញ​ឱ្យឃើញ​កាន់តែ​ច្បាស់​ពី​ភាព​ដ៏​ល្អឥតខ្ចោះ​ដល់​ការិយាល័យ​ទាំងឡាយណា​ដែល​បាន​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​។

​ម៉ាស៊ីន​ព្រីនគ្រ​ប់​ម៉ូដែល​ទាំងអស់ ដែល​ត្រូវ​បាន​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​ដោយ​ក្រុមហ៊ុន Epson នាពេលនេះ ក៏​មាន​ទំហំ​តូច​ជាង​មុន​ផងដែរ ​ដែល​អាច​ចូលរួមចំណែក​ក្នុងការ​សន្សំ​ទីធ្លា​ការិយាល័យ​របស់​លោក​អ្នក​ទៀតផង​។ លើសពីនេះទៅទៀត ម៉ាស៊ីន​ព្រីន​ម៉ូដែល​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ចូល​ទឹក​ថ្នាំ Error-free និង​មិន​ឲ្យ​កំពប់​។ សម្រាប់​ការ​រចនា​ម៉ូដ​ក្បាល​ដប​នៃ​ពណ៌​ទឹក​ថ្នាំ​វិញ ​គឺ​មាន​ភាពល្អ​ឥត​ខ្ចោះ​ដែល​ធានា​ថា​ពណ៌​ទឹក​ថ្នាំ​ណា​អាច​ដាក់​ចូល​ទៅ​ក្នុង​ធុង​ពណ៌​ថ្នាំ​ហ្នឹង​ដោយ​មិន​ច្រឡំ​ពណ៌​គ្នា​នោះឡើយ​។ ​ដើម្បី​ជៀសវាង​ពី​ការ​កំពប់ទឹក​ថ្នាំ​ម៉ាស៊ីន​ព្រីន​ទាំងនេះ​ធានា​ថា​ទឹក​ថ្នាំ​ហូរ​ចេញពី​ដប​តែ​នៅពេល​ដែល​ទឹក​ថ្នាំ​ត្រូវបាន​ដាក់បញ្ចូល​ទៅ​ក្នុង​ធុង​ថ្នាំ​តែប៉ុណ្ណោះ​។ ដើម្បី​ជា​កាដូ​សម្រាប់​អតិថិជន​រាល់​ការទិញ​ម៉ាស៊ីន​ព្រីន​ម៉ូដែល​នេះ យើង​នឹង​ផ្តល់ជូន​នូវ​ការធានា​រយៈពេល​២​ឆ្នាំ ទាំង​គ្រឿងបន្លាស់
​និង​សេវាកម្ម​ឬ​អាស្រ័យ​លើ​ស្ថានភាព​ម៉ាស៊ីន​ព្រីន​។​»

​សម្រាប់​ទីផ្សារ​ផលិតផល projector វិញ នៅថ្ងៃនេះ ក្រុមហ៊ុន Epson បានដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​Smart series​ថ្មី ចំនួន 7​ម៉ូ​ដែល​។
​ដោយ​មាន​បាញ់​ពន្លឺ​ភ្លឺ​តិចជាង ៤,០០០ lumen ឧបករណ៍​ទាំងនេះ ដំណើរការ​បាន​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​បន្ទប់​ប្រជុំ​តូចៗ​នៅតាម​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​ស្ថាប័ន​អប់រំ និង​កន្លែងធ្វើការ​។ ម៉ូ​ដែល​ថ្មី​ទាំងនេះ​គឺ EB-S05 EB-S41 EB-X05 EB-X41EB-W05 EB-W41 និង EB-U42​។ អំពូល​របស់ projector ម៉ូ​ដែល​ថ្មី​នេះ ​កាន់តែ​មាន​សភាព​ភ្លឺ​ថ្លា​ហើយ​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរ​រហូតដល់​ទៅ​ជាង ៥០០០ ម៉ោង ទៅ ៦០០០ ម៉ោង​ចំពោះ​ការប្រើប្រាស់​ធម្មតា normalmode និង​១០,០០០ ម៉ោង​ចំពោះ​ការប្រើប្រាស់ Eco Mode​។​ម៉ាស៊ីន projector ថ្មី​ទាំងនេះ​មាន​បំពាក់​នូវ​Direct Power On និង Auto Power-On ដែលជា​លក្ខណៈពិសេស​អនុញ្ញាត​ឱ្យ​រក​ឃើញ​ដោយ​ស្វ័យប្រវត្តិ​នូវ​input ឬ​signal ។ វា​ក៏​មាន​ប៊ូ​តុង​Home Screen ផងដែរ ដើម្បី​ឱ្យ​អ្នក​ប្រើ​អាច​កំណត់​មុខងារ​នៅលើ​អេក្រង់​បាន​យ៉ាង​ងាយស្រួល​​បំផុត​។ កិច្ចការងារ​របស់​លោក​អ្នកនឹង​ដំណើរការបាន​ដោយ​រលូន និង​មាន​ភាព​លឿន​រហ័ស​។ ចំណុច​ដ៏​លេចធ្លោ​មួយទៀត​របស់​projector ថ្មី​ទាំងនេះ ​គឺ​មាន​លក្ខណៈ​ពិសេស​ឥត​ខ្សែ Wireless feature​ទៀតផង​។​

EB-U42 គឺ​ប្រភេទ projector ដែល​យើង​លើកយក​មក​បង្ហាញ​នាពេលនេះ​។ វា​មាន​ប្រព័ន្ធ​ឥត​ខ្សែ​ដែល​ភ្ជាប់​មក​ជាមួយ វា​មាន​មុខងារ Wi-Fi Direct និងMiracast​។ មិនតែប៉ុណ្ណោះ វា​អាច​ធ្វើការ​បញ្ចាំង​ពី​ឧបករណ៍ Android ណា​ក៏​បាន​ដែរ ​វា​ក៏​អាច​ដំណើរការ​ជាមួយឧបករណ៍​ផ្សេងៗ​ទៀត​ក្នុងពេល​តែ​មួយ​បាន​ទៀតផង​។ ដោយសារ​ពហុ​មុខងារ Multi PC ​របស់​វា​ទើប​ធ្វើឱ្យ​វា​អាច​ភ្ជាប់​ជាមួយ​កុំព្យូទ័រ ស្មា​ត​ហ្វូន និង​ថេ​ប្លែត រហូតដល់ ៥០ គ្រឿង​ឯណោះ​ក្នុងពេល​តែមួយ​។ ​វា​មាន​សមត្ថភាព​ខ្លាំង​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​Android និង​iOS វា​អាច​បញ្ចាំង​មាតិកា ឬ​ឯកសារ​ក្នុងពេល​ដំណាលគ្នា​ពី​អេក្រង់​រហូតដល់​ទៅ​៤​អេក្រង់​។​

​នៅថ្ងៃនេះ យើង​ក៏​បាន​បញ្ចេញ​លក់​នូវ​ម៉ាស៊ីនស្កេន Workforce DS410​ផងដែរ ។ ជាមួយនឹង Automatic Feeding Mode ​ម៉ូ​ដែល​នេះ​ផ្តល់​ជូន​នូវ​ការ​ស្កេន​បាន​យ៉ាង​លឿន​រហូត​ដល់​ទៅ​២៦ ទំព័រ ឬ ៥២​រូបភាព​ក្នុង​មួយ​នាទី​។

​ឧបករណ៍​បញ្ជូន​ឯកសារ​ដោយ​ស្វ័យប្រវត្តិ​របស់​វា​អាច​ស្កេន​ឯកសារ​បាន​រហូតដ​ល់ ៥០ ទំព័រ​ក្នុង​មួយ​លើកៗ​។ ដោយសារ​មុខងារ​ការពារ​ក្រដាស (Paper Protection) ម៉ាស៊ីនស្កេន​ប្រភេទ​ថ្មី​នេះ នឹង​បញ្ឈប់​ការ​ស្កេន​ភ្លាម​ប្រសិនបើ​រក​ឃើញ​ថា​ក្រដាស​ដែល​ស្កេន​នោះ​មាន​ភាពមិនប្រក្រតី​។ ជាទូទៅ Workforce DS410​មាន​សមត្ថភាព​ខ្ពស់​អាច​ស្កេន​បាន​រហូត​ដល់​ទៅ ៣០០០​ទំព័រ​ឯណោះ​ជា​រៀងរាល់ថ្ងៃ​។ជាមួយនឹង​ម៉ាស៊ីនស្កេន​ប្រភេទ​ថ្មី​នេះ ការ​ស្កេន​ពិតជា​មាន​ភាព​លឿន​រហ័ស និង​ងាយស្រួល​មែនទែន​។ លោកអ្នក​អាច​ស្កេន អាច​កែតម្រូវ (edit) រក្សាទុក ​និង​ផ្ទេរ​ឯកសារ​ដែល​បាន​ស្កេន​នោះ​ទៅ​ថត​ផ្ទុក​ឯកសារ​ខុសៗ​គ្នា​បាន​យ៉ាង​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ជា​ទីបំផុត​។​

«Epson ជឿជាក់ថា ក្រុមហ៊ុន​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា រាប់​តាំងពី​អាជីវកម្ម​ខ្នាត​តូច​រហូតដល់​សាជីវកម្ម​ធំៗ និង​គ្រឹះស្ថាន​អប់រំ​ទាំងឡាយ​នឹង​ទទួលយក ហើយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​ផលិតផល​ដែល​ត្រូវ​បាន​បញ្ចេញ​ដាក់លក់​នាពេលនេះ ហើយ​ពិត​ជា​នឹង​ផ្តល់ការកោតសរសើរ​ដល់​ម៉ាក​ផលិតផល​របស់​យើង​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ ​យើង​ក៏​នឹង​មាន​គម្រោង​បន្ត​ដាក់ឱ្យ​ដំណើរការ​នូវផលិតផល​ថ្មីៗ​ជាច្រើន​ទៀត​នៅក្នុង​ទីផ្សារ​ផងដែរ​ដើម្បី​ផ្តល់​នូវ​ជម្រើស​ដ៏​ប្រសើរ​ជាង​មុន​ដល់​គ្រប់​អ​តិថិ​​ជន​ទាំង​អស់​។ យើង​នឹង​ខិតខំ​ពង្រឹង​រាល់​គុណភាព​ផលិតផល​របស់ Epson ​និង​បង្កើន​និរន្តរភាព​របស់ខ្លួន​ជា​បន្ត​ទៀត​តាមរយៈ​យុទ្ធសាស្ត្រ​នានា​ជាច្រើន​មានដូចជា​៖ ទំនាក់ទំនង​សាធារណៈ ការផ្សាយពាណិជ្ជកម្ម ការធ្វើ​ទីផ្សារ ការធានា​ថា​ផលិតផល​នឹង​មាន​គុណភាព​ល្អ​ជាង​ផលិតផល​របស់​ដៃគូ​ប្រកួត​ប្រជែង​និង​ការផ្តល់ជូន​នូវ​សេវាកម្ម​ក្រោយ​ការលក់​ដ៏​ល្អឥតខ្ចោះ​ពី​ដៃគូ​ចែក​ចាយ​ដែលមាន​កិច្ចសហការ​ដ៏​យូរអង្វែង​របស់​យើង​៕ ដោយ​-​ក្រុមហ៊ុន​

×