ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ក្រុមហ៊ុន SocfinCambodia ដែលជាក្រុមហ៊ុនឯកជន គ្រប់គ្រងចម្ការកៅស៊ូបានប្រគល់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ដែលជាឧបករណ៍សម្រាប់វាស់កម្តៅអេឡិចត្រូនិក ចំនួនប្រាំជូនទៅស្ថាប័នសុខាភិបាលសាធារណៈនៅក្រុងសែនមនោរម្យ។
ឧបករណ៍វេជ្ជសាស្ត្រទាំងនេះ ត្រូវបានទទួលដោយវេជ្ជបណ្ឌិតប៊ុន សួរ ដែលជាប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ហើយនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងការបង្ការ នៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ ក៏ដូចជាដើម្បីដោះស្រាយស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន។
ក្រៅពីសកម្មភាពដែលបានអនុវត្ត ក្នុងការបង្ការនៃការរីករាលដាល នៅក្នុងចម្ការរបស់ខ្លួន ក្នុងលើកកម្ពស់ការយល់ដឹងពីសំណាក់និយោជិករបស់ខ្លួនក្រុមហ៊ុន SocfinCambodia ក៏កំពុងពង្រឹងកិច្ចសហការយូរអង្វែង ជាមួយមន្ទីរសុខាភិបាលក្នុងតំបន់ផងដែរ។ ការគាំទ្រដល់សេវាសាធារណៈ ដើម្បីផ្តល់ផលប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន គឺជាឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការចូលរួមក្នុងទំនួលខុសត្រូវចំពោះសង្គម គឺចាប់មានតាំងពីការឈានជើងចូលរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រ តាំងពីលើកដំបូងមកម្លេះ។
លោក Jef Boedt អគ្គនាយក ប្រតិបត្តិទូទៅ នៃក្រុមហ៊ុន Socfin Cambodia បានមានប្រសាសន៍ថា“ សេវាសុខាភិបាលសាធារណៈកំពុងត្រូវបានរៀបចំ ក្នុងការការពារពី ជំងីផ្លូវដង្ហើមដ៏កាចសាហាវ កូវីដ១៩មួយនេះ គឺតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្នុងការតាមដាន ពីស្ថានភាពសុខភាពរបស់ខ្លួន និងការប្រុងប្រយ័ត្នជាមួយ មនុស្សនៅជុំវិញខ្លួនផងដែរ។ ក្រុមហ៊ុនរបស់យើង មានគោលបំណងគាំទ្រដល់ រដ្ឋាភិបាលកម្ពុជា និងសេវាសាធារណៈ ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន របស់វីរុសហើយនឹងការការពារ ពីការរីករាលដាលនៅក្នុងខេត្តទាំងមូល ពោលគឺតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រអេឡិចត្រូនិក សម្រាប់វាស់កម្តៅដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ធ្វើការសម្របសម្រួល ក្នុងការស្វែករក និងតាមដានករណីដែលនឹងអាចកើតមានពីការរីករាលដាលនៃជំងឺនេះ។
កិច្ចប្រជុំនេះ ក៏ជាឱកាសមួយ សម្រាប់លោកវេជ្ជបណ្ឌិតប៊ុន សួរ ដើម្បីផ្តល់នូវការអភិវឌ្ឍន៍ មធ្យោបាយទំនាក់ទំនង ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់នាយកដ្ឋានគ្រប់គ្រង និងវេជ្ជសាស្ត្ររបស់ក្រុមហ៊ុន SocfinCambodia ក្នុងគោលបំណងជូនដំណឹងដល់និយោជិក និងក្រុមគ្រួសាររបស់ពួកគេ អំពីជំងឺផ្លូវដង្ហើម កូវីដ១៩ ។
សកម្មភាពនេះបង្ហាញថា តាមរយៈការសហការយ៉ាងសកម្ម លើការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងតំបន់ ទាំងផ្នែកឯកជននិងសាធារណៈអាចគាំទ្រគ្នាទៅវិញទៅមក និងបម្រើសហគមន៍របស់ពួកគេ ឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុន Socfin Cambodia មានឆន្ទៈក្នុងការប្រតិបត្តិអំឡុងគ្រាជួបប្រទះវិបត្តិនេះ ដោយអនុវត្តគំនិតផ្តួចផ្តើម ដែលផ្តល់ផលប្រយោជន៍ ដល់សង្គមមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ន និងរយៈពេលវែងខាងមុខ ហើយក៏នឹងបន្តធ្វើកិច្ចការ ជាមួយបុគ្គលពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ៕ដោយ៖កូឡាប