សត្វឆ្មាចិញ្ជឹមមួយក្បាល ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណានៅហុងកុង ក្រោយពេលម្ចាស់របស់វាមានផ្ទុកវីរុស។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានកសិកម្ម និងជលផល។
នៅក្នុងសេចក្តីប្រកាលកាលពីថ្ងៃអង្គារ នាយករដ្ឋានខាងលើបានថ្លែងថា បច្ចុប្បន្ន មិនមានភស្ថុតាងណាមួយបង្ហាញថា សត្វចិញ្ជឹមជាប្រភពនៃវីរុស COVID-19 នោះឡើយ ហើយម្ចាស់សត្វទាំងឡាយ មិនគួរបោះបង់ចោលសត្វពួកគេឡើយ។
អង្គការសុខភាពពិភពលោក ក៏បានអះអាងនៅលើគេហទំព័ររបស់ខ្លួនផងដែរថា មិនមានភស្តុតាងណាមួយបង្ហាញថា ឆ្កែ ឆ្មា ឬសត្វចិញ្ជឹមផ្សេងទៀត អាចចម្លងវីរុស COVID-19 ឡើយ។
ឆ្មានោះជាសត្វទី ៣ ដែលត្រូវគេរកឃើញមានផ្ទុកវីរុសកូរ៉ូណា នៅហុងកុង បន្ទាប់ពីឆ្កែ ២ក្បាល ត្រូវគេរឃើញមានវីរុសកូរ៉ូណា ប៉ុន្តែក្នុងសភាពខ្សោយ។
អាជ្ញាធរហុងកុងបញ្ជាក់ថា សត្វឆ្មានោះនឹងត្រូវគេបន្តពិនិត្យ។
សំណាកយកមកពីមាត់ ច្រមុះ និងគូទឆ្មានោះ ត្រូវគេពិនិត្យឃើញវិជ្ជមានវីរុសកូរ៉ូណា ក្រោយពេលវាត្រូវបានគេដាក់ឲ្យនៅដោយឡែកកាលពីថ្ងៃទី ៣០ ខែមីនា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA