អ្នកមើលថែឧទ្យានជាតិម្នាក់នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានវាយប្រហារ និងខាំហែករហូតដល់ស្លាប់ ដោយសត្វខ្លាសដ៏កម្រចំនួនពីរក្បាល។ នេះបើតាមការបញ្ជាក់របស់មន្ត្រី។
អ្នកមើលថែសួន អាយុ ៤០ឆ្នាំ ត្រូវបានវាយប្រហាររហូតដល់ស្លាប់ ខណៈពេលដែលគាត់ព្យាយាមដេញសត្វខ្លាំងទាំងនោះឲ្យចូលទ្រុងរបស់វាកាលពីថ្ងៃសៅរ៍ពេលយប់កន្លងទៅ នៅឧទ្យានជាតិ Bannerghatta Biological។
មន្ត្រីនៅទីនោះបានប្រាប់ឲ្យដឹងថា ខ្លាបានលោតសង្គ្រប់លើអ្នកមើលថែឧទ្យាន ព្រោះមានទ្រុងមួយដាក់គន្លឹះមិនបានល្អ។
អ្នកមើលថែឧទ្យាននោះ ទើបតែត្រូវបានខាងឧទ្យានជួលឲ្យធ្វើការបានជាងមួយសប្តាហ៍ ដោយឲ្យកម្រៃបន្តិចបន្តួចប៉ុណ្ណោះ។
ហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ សាច់ញាតិរបស់ជនរងគ្រោះ បានធ្វើការតវ៉ានៅខាងក្រៅឧទ្យាន។ ពួកគេចង់ឲ្យមានការផ្តល់សំណងពីអ្នកគ្រប់គ្រងឧទ្យាន និងបានចោទប្រកាន់ពួកគេថាមានការធ្វេសប្រហែស។ សុភ័ក្ត្រ