កូរ៉េខាងខាងជើងទើបប្រកាសថា ពួកគេនឹងរៀបចំពិធីព្យុះហយាត្រាគគ្រឹកគគ្រេងមួយ ដោយមានការចូលរួមពីពលទាហាន ១២.០០០នាក់ ព្រមទាំងយោធភ័ណ្ឌច្រើនយ៉ាង បំណងបង្ហាញកម្លាំងយោធានៅថ្ងៃទី ៨ កុម្ភៈ ពោលគឺមួយថ្ងៃមុនពេល Olympic រដូវរងា Pyeongchang ប្រព្រឹត្តទៅនោះ។
តាម NK News កូរ៉េខាងជើង កំពុងរៀបចំផែនការសម្រាប់ព្រឹត្តិការណ៍យោធាមួយ ដែលរួមមានព្យុះហយាត្រានៅរដ្ឋធានីព្យុងយ៉ាងនៅថ្ងៃទី ៨ កុម្ភៈ ដើម្បីអបអរខួបលើកទី ៧០ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង។ លិខិតអញ្ជើញបានត្រូវបញ្ជូនដល់មន្ត្រីការពារប្រទេសព្រមទាំងភរិយារបស់ពួកគេ។
រូបភាពផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ Middlebury នៅ Monterey, California កាណាដា ក៏បង្ហាញឲ្យឃើញសកម្មភាពត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ធំៗ។
ប្រភពពុំបញ្ចេញឈ្មោះមួយរបស់រដ្ឋការសេអ៊ូល ឲ្យដឹងថា ពលទាហានប្រមាណ ១២.០០០នាក់ ព្រមទាំងកាំភ្លើងធំ និងយោធភ័ណ្ឌដទៃទៀត និងចូលរួមក្នុងព្យុះហយាត្រានេះ ដែលប្រព្រឹត្តទៅនៅព្រលានយន្តហោះមួយ ក្បែរក្រុងព្យុងយ៉ាង។
អ្នកឃ្លាំមើលមានការបារម្ភថា កូរ៉េខាងជើងអាចបង្កនូវភាពតានតឹងថ្មីមួយជាមួយកូរ៉េខាងត្បូង ចំពេលដែលប្រទេសនេះរៀបចំអូឡាំពិករដូវរងានោះ។
គួររំលឹកថា មុននេះកាយវិការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិករបស់កូរ៉េខាងត្បូង ត្រូវបានចាត់ទុកថា បំណងបង្ហាញសុឆន្ទៈចំពោះកូរ៉េខាងជើង។ កូរ៉េខាងជើងក៏បានព្រមព្រៀងបញ្ជូនកីឡាករមកចូលរួម Olympic Pyeongchang ហើយរួមព្យុះយាត្រាក្នុងក្បួនតែមួយថែមទៀត។
អ្នកវិភាគមិនបញ្ចេញឈ្មោះម្នាក់លើកឡើងថា ទង្វើនេះរបស់កូរ៉េខាងជើង ពុំខុសប្លែកអ្វីនឹងការបាញ់ព្រួញទេ ពោលគឺ “មុនពេលផ្លែព្រួញចាកចេញទៅមុខសំដៅគោលដៅនោះគេត្រូវទាញវាឲ្យថយក្រោយសិន!៕ សូយន