ខេត្តតាកែវៈ កាលពីព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២០ ក្រុមកាងាររបស់ក្រុមហ៊ុន NK របស់អ្នកនាង ” ខ្ញុង ” បានចុះធ្វើសកម្មភាពសុប្បុរសធម៌ ចែកជេលលាងដៃនឹងស្ព្រៃបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព ដែរស្ថិតនៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ ។
ដោយយោងតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រជាជនខ្មែរចូររួមទប់ជំងឺកូវីដ១៩ ។ ដូចចនេះក្រុមកាងារក្រុមហ៊ុន NK ក៏បានធ្វើការចុះចែកគឺដើម្បីកាពារនឹងចូររួមទប់ស្កាត់ជំងឺ កូវីដ១៩ (COVID19) ក្នុងការចុះចែកនេះរួមមាន ជេលលាងដៃ ១៩៥០ដប ស្ព្រៃបាញ់សម្លាប់មេរោគ ១៦៧០ដប នឹងថវិកាក្រុមហ៊ុនមួយចំនួនទៀត ដែរសរុបជាទឹកប្រាក់ចំនួន 10000$ ។
ក្នុងការចុះចែកនេះគឺក្រុមការងារ ក្រុមហ៊ុនNK ក៏បានណែនាំឲ្យប្រជាពលរដ្ធ ទាំងអស់ត្រូវប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពឲ្យបានល្អ ដោយពាក់ម៉ាសលាងដៃជាប្រចាំ ជាមួយអាកុល ឬទឹកសម្លាប់មេរោគ តាមការណែនាំរបស់ក្រសួង សុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិរបស់យើង ៕ដោយ៖កូឡាប