ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២០នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា មេរោគកូវីដ១៩ មានឥទ្ធិពលទៅដល់ការកែសម្រួលគោលនយោបាយសំខាន់ ដែលដាក់ចេញរាជរដ្ឋាភិបាល សម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះ ជាពិសេសបានធ្វើឲ្យមានការផ្លាស់ប្តូរ ក្នុងក្របខ័ណ្ឌច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២០ និងធ្វើឲ្យមានការកែសម្រួលនៃមុខព្រួញសេដ្ឋកិច្ច ។
នៅពេលដែលនិពន្ធនាយកវេបសាយ CEN បានសួរសំណួរទៅសម្តេចតេជោ ថាតើមេរោគកូវីដ១៩ មានឥទ្ធិពលទៅដល់ការកែសម្រួលគោលនយោបាយសំខាន់ដែលដាក់ចេញរាជរដ្ឋាភិបាល សម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះ នេះជាសំណួរទី១ ហើយសំណួរទី២ ថាតើមេរោគកូវីដ១៩មានឥទ្ធិពលធ្វើឲ្យការប្រែប្រួលកិច្ចប្រជុំ កំពូល អាស៊ានដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ?
សម្តេចតេជោ បានឆ្លើយសំណួរចំពោះអ្នកសារព័ត៌មានទាក់ទិន ថាតើកូវីដ១៩នេះ អាចនឹងផ្លាស់ប្តូរក្របខ័ណ្ឌគោលនយោបាយទេ គឺ”ច្បាស់ណាស់”។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “ខ្ញុំបាននិយាយពីការកែសម្រួលលើការចំណាយ… ដែលនោះ ហើយជាការផ្លាស់ប្តូរ ជាការផ្លាស់លើការជាក់ស្តែងតែម្តង ដោយកាត់បន្ថយការចំណាយផ្សេងៗ មកឲ្យការចំណាយការប្រយុទ្ធប្រឆាំងអាជំងឺនេះ ទៅលើការសង្គ្រោះកម្មករដែលអត់ការងារធ្វើ និងទៅលើផ្នែកដទៃទៀតដែលរងហានិភ័យ។ វាបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២០រួចទៅហើយ ហើយធ្វើឲ្យមានការកែសម្រួលនៃមុខព្រួញសេដ្ឋកិច្ច កែតម្រូវគោលនយោបាយសំខាន់ៗ ជាដើម”៕ ដោយ៖កូឡាប
សូមទស្សនាខ្លឹមសារប្រសាសន៍របស់សម្តេចតេជោទាំងស្រុង ដូចខាងក្រោមនេះ៖