ឆ្នាំជូត
ដួងជតារាសី ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេ ។
ការងារ ៖ ការងារស្ថិតក្នុងស្ថានភាពមិនល្អ ដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។
ជំនួញ ៖ លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសម្បកក្រៅ ប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕
ឆ្នាំឆ្លូវ
ដួងជតារាសី ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចឱ្យមកវិញដូចជាទីគាប់បំណងផង។
ការងារ ៖ ការប្រកបការងារលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្តាលឬមិនសំខាន់ពេក ព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងផ្លែផ្កាដែលហុចមកវិញមិនសូវដូចគាប់បំណងនោះឡើយ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នាមានច្រើនជាងសព្វមួយដង៕
ឆ្នាំខាល
ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។
ការងារ ៖ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាសឬការធ្វើកិច្ចសន្យាអ្វីមួយផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរ ប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំថោះ
ដួងជតារាសី ៖ រាសីស្រុតចុះ។ ការរស់នៅវិញ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅពេលក្រោយ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារនិងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំរោង
ដួងជតារាសី ៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញអស់ៗពីខ្លួន។
ការងារ ៖ ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើស និង ក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។
ស្នេហា ៖ មនោសញ្ចេតនាគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ ដូចនេះជាឱកាសល្អច្រើនសម្រាប់លោកអ្នកពង្រីកការងារឬចូលធ្វើបទសំភាសន៍អ្វីមួយពីព្រោះតែងហុចផលល្អៗចូលមកច្រើនជាងអាក្រក់។
ការងារ ៖ ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសម ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ណាស់។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមី
ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារអ្វីមួយមិនថារឿងប្រាក់កាសឬចេញទៅទំនាក់ទំនងពីរឿងអ្វីមួយឡើយតែងផ្តល់ផលល្អៗមកវិញច្រើនជាងអាក្រក់ជានិច្ច។
ជំនួញ ៖ មានភាពកាក់កបកគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមែ
ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះមានជោគសិរី ហើយបើទោះបីលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសធ្វើតិចទទួលបានផលច្រើនទៀតផង។
ជំនួញ ៖ របររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំវក
ដួងជតារាសី ៖ រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនអាចមើលរំលងពីបញ្ហាសុវត្តិភាពបានទេពិសេសងាយកើតរឿងរាវចំបែងចិត្តណាស់ផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរធ្វើអ្វីមិនអាចលោភលន់បានដែរត្រូវចេះធ្វើដោយក្តីសន្សឹមៗហើយ គិតផលប្រយោជន៍អ្នកដទៃខ្លះទើបការប្រកបជំនួញគ្មានរឿងរ៉ាវប្រទាំងប្រទើសកើតឡើងទៅរួច។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាប្រុសស្រីបើចង់ជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចទើបមិនកម្មក្រាសនៅគ្រាខាងមុខ៕
ឆ្នាំរកា
ដួងជតារាសី ៖ រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើលោកអ្នកទៅណាមកណាឬធ្វើអ្វីមានការរាំងស្ទះនិងពិសេសអាចមានជម្លោះពាក្យសម្តីជាមួយអ្នកដទៃទៀតផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសបស្ចឹមបន្តិចព្រោះងាយជួបឧប្បត្តិហេតុជាងសព្វមួយដង។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំច
ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសម ម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។
ការងារ ៖ ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើង ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។
ជំនួញ ៖ របររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផត៕
ឆ្នាំកុរ
ដួងជតារាសី ៖ រាសីល្អជាមធ្យម។ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។
ការងារ ៖ នៅថ្ងៃនេះបើអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយ បើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។
ជំនួញ ៖ របររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
ស្នេហា ៖ មនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕