Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិចារណា​អំពី​ឆាកជីវិត ផ្តើមចេញ​ពី​ការ “​គយគន់​” ស្បែកជើង ១​គូ​!

… ស្បែកជើង ១​គូ ម៉ាក Nike Adedas X tep… អាច​មាន​តម្លៃ​ខ្ទង់រយ ឬ​ខ្លះ​ដល់​ទៅ​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ​។ ហេតុនេះ ទី​ចាប់ផ្តើម ឬ Brand Name របស់​វា​ពិតជា​មាន​សារៈ​ដ៏​សំខាន់​។​

ស្បែកជើង ១​គូ ប្រសិនបើ​មាន​តែ​ម្ខាង នោះ​ពុំ​អាច​លក់​បាន​ឡើយ​។ ពេលខ្លះ​ឲ្យគេ គេ​មិន​យក​ផង​។​

​ស្បែកជើង ១​គូ ដូចគ្នា តែបើ​ដាក់​នៅ​ចិញ្ចើមថ្នល់​លក់ វា​មាន​តម្លៃ​ដ៏​ថោក ផ្ទុយទៅវិញ បើ​វា​ត្រូវបាន​ដាក់​តាំង​ក្នុង​ទូ អម​ដោយ​ភ្លើ​លំអរ​នោះ តម្លៃ​របស់​វា​បែរជា​កើនឡើង ច្រើន​ដង​ទៅ​វិញ​។ ហេតុ​នេះ​បញ្ហា​យើង​យក​វា​ដាក់​កន្លែង​ណា​ក៏​មាន​សារៈសំខាន់​ដែរ​។​

​ស្បែកជើង ១​គូ ដែល​ត្រូវ​នឹង​ជើង និង​ស្រប​ជាមួយ​ចំណូលចិត្ត​អ្នក​វិញ ទើប​យើង​អាច​លក់​វា​បាន​។ ដូច្នេះ ការប្រាស្រ័យ​ទាក់ទង​ពិត​ជា​សំខាន់​ណាស់​។​

​ស្បែកជើង​តែ​ម្ខាង នឹង​ពុំ​អាច​លក់​បាន​ឡើយ ឲ្យគេ​ក៏​គេ​មិន​យក​ដែរ​។ ដូច្នេះ ស្បែកជើង “​ម្ខាង​ទៀត​” ពិត​ជា​សំខាន់​។​

​ត្រឡប់​មក​រឿង​ជីវិត​វិញ​។ រូបភាព​នៃ​ស្បែកជើង ១​គូ ស្រដៀង​នឹង​ប្តី​ប្រពន្ធ ២​នាក់​ដែរ មាន​មួយ​ខ្វះ​មួយ ក្លាយ​ជា​ពុំ​មាន​ន័យ​។ ដូច្នេះ​ពេល​នៅ​ទាំង​គូ គប្បី​ត្រូវ​លើកតម្កើង​ថ្នាក់ថ្នម​វា ព្រោះ “​ម្ខាង​” ណា​ក៏​សំខាន់​។​

​ស្បែកជើង​ដែល​ម៉ូត​បុរាណៗ ច្រើន​មាន​តម្លៃថោក​។ ហេតុ​នេះ​គួរ​គប្បី​បង្កើន​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​គូ​វា “​ថ្កុំថ្កើង​”​។​

​ស្បែកជើង​ដែល​នៅក្នុង​ឃ្លាំង​យូរ​ឆ្នាំ មានតែ​ទម្លាក់​ថ្លៃ ដើម្បី​លក់​ចេញ​ទៅ​បាន​។ ហេតុនេះ​ការចាប់​តោង​យក​ឱកាស ដើម្បី​រៀបការ​ជា​រឿង​សំខាន់ មិន​ត្រូវ​ព្រងើយកន្តើយ​។​

​ស្បែកជើង ១​គូ អ្នក​ខ្លះ​ពាក់​ដើរ 4-5 ឆ្នាំ​ទើប​រហែក ខ្លះ​ទៀត​មិន​បាន​១​ឆ្នាំ​ផង ក៏រ​ហែក​បាត់​។ ដូច្នេះ រក្សា​ឲ្យមាន​គូមាន​គា​ប់ជា​រឿង​សំខាន់​។​

​ស្បែកជើង ១​គូ ទោះបី​ផលិត​នៅទីណា ក៏​កម្រ​អាច​ទ្រាប់​ជើង​ដើរ​បាន​ចម្ងាយ​ផ្លូវ​ដ៏​វែង​អន្លាយ​។ ហេតុនេះ​ឧបនិស្ស័យ​ពិត​ជា​សំខាន់​។​

​ស្បែកជើង ១​គូ នោះ ផលិត​បែបណា ម៉ូត​អ្វី ក៏​ប្រើ​១​រយៈ​ទៅ​វា​នឹង​ចាស់​។ ហេតុ​នេះ​ត្រូវ​ចេះ​លើកតម្កើង​វា​។​

​ស្បែកជើង ១​គូ ទោះបី​រចនា ផលិត​ម៉ត់ចត់​យ៉ាងណា​ក៏​តែង​មាន​បន្សល់​ស្លាកស្នាម​ដែរ​។ ហេតុនេះ​ការចេះ​អធ្យាស្រ័យ​ជា​រឿង​សំខាន់​។​

​ស្បែកជើង ១​គូ ទោះបី​មាន​រូបរាង ក្បូរ​ក្បាច់រចនា​អស់ទាស់​យ៉ាងណាក៏ដោយ តែបើ​ពាក់​ពុំ​បាន​ប៉ុន្មាន​វា​រហែក​ទេ ក៏​គ្មាន​ប្រយោជន៍​។ ខ្លឹមសារ នៃ​ជីវិត​ពិត​សំខាន់​។​

​ស្បែកជើង ១​គូ ទោះបី​ថ្លៃ ឬ​ថោក តែ​ពុំ​សមល្មម​នឹង​ជើង​ក៏​គ្មាន​ន័យ​ដែរ​។ ហេតុនេះ ការសម្របសម្រួល​ជា​រឿង​សំខាន់​។​

​ស្បែកជើង​ទោះបី​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា ល្អ​យ៉ាង​ណា ក៏​ដោយ​ទាល់តែ​យើង​ស៊ក​វា​ចូល​ជើង​ទើប​ដឹង​។​

​ហេតុនេះ រួមរស់​ជាមួយ​គ្នា​បាន​ទើប​សំខាន់​!

​ស្បែកជើង ១​គូ​… ប្រិយមិត្ត​ជួយ​បន្ថែម តើ​នៅ​មាន​អ្វី​ទៀត​!

×