ក្រសួងការបរទេសអាមេរិចបានយល់ព្រមលក់យន្តហោះចម្បាំង ប្រភេទ F-35 ចំនួន ៣៤គ្រឿង ទៅឲ្យប្រទេសប៊ែលហ្សិក ក្នុងតម្លៃប្រមាណ ៦,៥៣ពាន់លានដុល្លាអាមេរិច។ នេះបើតាមការបញ្ជាក់របស់មន្ទីបញ្ចកោណកាលពីថ្ងៃសុក្រម្សិលមិញនេះ។
ការលក់យន្តហោះចំបាំងដល់សម្ព័ន្ធមិត្តនេះ ត្រូវគេរំពឹងថា នឹងអាចជួយឲ្យប្រទេសប៊ែលហ្សិកមានសមត្ថភាពការពារគួរឲ្យជឿទុកចិត្តបាន ក្នុងការទប់ស្កាត់ដល់ការឈ្លានពានទាំងឡាយនៅក្នុងតំបន់ និងបង្កើតសមត្ថភាព និងការផ្លាស់ប្តូរព៌តមានជាមួយនឹងកងទ័ពរបស់អាមេរិច។
សូមបញ្ចាក់ថា ប្រទេសនៅតំបន់អ៊ឺរ៉ុបជាច្រើន ដូចជា ហ្វាំងឡង់ អាឡឺម៉ង់ ស្វីស និងអេស្ប៉ាញជាដើម តែងតែទិញសញ្វាវុធពីអាមេរិច៕ សុភ័ក្ត្រ