អតីតតារាសិចដ៏ស្រស់ស្អាតរបស់ថៃ នាង Nat “Nong Nat” Ketsarin ថ្មីៗនេះ បានផ្តល់បទសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ បញ្ចេញពីប្រវត្តិស្នេហ៍ត្រួសៗ អំពីនាង និងអតីតស្វាមីជនជាតិអាមេរិក លោក Harold Nesland អាយុ ៦៨ ឆ្នាំ ។
នៅក្នុងបទសម្ភាសន៍ជាមួយ T News អតីតតារាសិចវ័យ ៣១ ឆ្នាំ រូបនេះ និយាយថា៖ «គាត់ [Horold] ដំបូង ពុំដឹងថានាងជាតារាសិចទេ ដោយគាត់គ្រាន់តែបានគិតថា នាងជាតារាសម្តែងម្នាក់ប៉ុណ្ណោះ» ។ នាងបន្តថា៖ «តែគាត់បានដឹងរឿងរ៉ាវនេះ ថានាងជាតារាភាពយន្តសិច បន្ទាប់ពីពួកយើងបានចុះហត្ថលេខារៀបការនឹងគ្នា» ។
ជជីកសួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់ Horold ចំពោះ «រឿងនោះ» និងសួរថាតើគាត់អាចទទួលយក «អតីតកាល» របស់នាងដែរ ឬ ទេ, នាងឆ្លើយតបថា៖
«ចា៎! គាត់រំភើបចិត្តណាស់ ។ តាមពិតទៅ គាត់ចង់បានការបង្ហាញពីសមត្ថភាពរបស់ខ្ញុំ» ។
តើអ្វីដែលនាំឲ្យមានការយល់ច្រឡំដ៏ធំនេះ? អ្វីៗទាំងអស់បានចាប់ផ្តើមជាមួយលក្ខណៈដែលពួកគេជួបគ្នា ចាប់តាំងពី Nat កំពុងណាត់ជួបជាមួយដៃគូជំនួញរបស់ Horold ដែលបានណែនាំនាងថាជាតារា «ម៉ូឌែល» ។
«ខ្ញុំបានកំពុងណាត់ជួបជាមួយអ្នកជំនួញអចលនទ្រព្យម្នាក់ ហើយគាត់ (Harold) បានក្លាយជាដៃគូអតីតមិត្តប្រុសរបស់ខ្ញុំ» ។
គួរបញ្ជាក់ថា Nong Nat បានគិតគូរយ៉ាង និងសម្រេចចិត្តលេងលះស្វាមីសេដ្ឋីវ័យចំណាស់រូបនេះ និងប្រឡោកចូលវិស័យភាពយន្តសិចនេះឡើងវិញ ព្រោះតែនាងបារម្ភថា នាងអាចផ្តល់ឲ្យគាត់នូវជំងឺគាំងបេះដូង ក្នុងអំឡុងពេលរួមភេទ ៕ ចន្ទី