ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលទូករបស់ពួកគេបានលិចក្បែរប្រទេសបង់ក្លាដេស។
មនុស្សជាច្រើននាក់ក៍បានបាត់ខ្លួនផងដែរ នៅក្នុងហេតុការណ៍លិចទូកក្នុងទន្លេ នេហ្វ (Naf) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមជាច្រើននាក់មកហើយបានស្លាប់ ដោយសារតែបញ្ហាលិចទូក នៅពេលដែលពួកគេព្យាយាមភៀសខ្លួនពីប្រទេសមីយ៉ានម៉ា ទៅកាន់ប្រទេសបង់ក្លាដេស ដើម្បីគេចពីអំពើហឹង្សា នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ានម៉ា។
ចំនួនជនជាតិរ៉ូហ៊ីយ៉ាដែលនៅលើទូកកាលពីថ្ងៃអាទិត្យម្សិលមិញ គេពុំបានដឹងថាមានចំនួនប៉ុន្មានឲ្យពិតប្រាកដនោះទេ ប៉ុន្តែមន្ត្រីយាមកាមព្រំដែនបង់ក្លាដេស ប្រមាណថា អាចមានមនុស្សពី ៤០ ទៅ១០០នាក់។
មន្ត្រីបង់ក្លាដេសបាននិយាយថា សាកសពកុមារចំនួន ១០នាក់ ស្ត្រីម្នាក់ និងបុរសម្នាក់ ត្រូវបានគេស្រង់បានរហូតមកដល់ពេលនេះ៕ សុភ័ក្ត្រ