មិត្តភក្តិម្នាក់របស់លោក Trump បានផ្សាយជាសាធារណៈនូវកាំភ្លើងខ្លីស្រោបមាស កាណុងប្រភេទ .45 ដែលមានចម្លាក់ឈ្មោះរបស់លោក Trump ព្រមទាំងសញ្ញាសម្គាល់របស់ប្រធានាធិបតីអាមេរិក។
ផ្ទៃម្ខាងនៃកាំភ្លើងមានអក្សរ “Donald Trump” និងសញ្ញាសម្គាល់សម្រាប់ប្រធានាធិបតីអាមេរិក។
ផលិតករ និងជាតារាទូរទស្សន៍ជាក់ស្តែង ល្បីល្បាញរបស់អាមេរិក Jesse Iames នៅថ្ងៃទី ១៨ មករា បានដាក់បង្ហាញគំរូកាំភ្លើងខ្លីមួយដែលផលិតសម្រាប់តែប្រធានាធិបតី Donald Trump -នេះបើតាម Task and Purpose។
James បានក្លាយជាមិត្តភក្តិរបស់លោក Trump គ្រាដែលអ្នកទាំង ២ បានបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍ The Celebrity Apprentice ឆ្នាំ ២០០៩។ James បាននឹកភ្នកដល់ការធ្វើអាវុធពិសេស១ សម្រាប់ប្រធានាធិបតី Trump ខណៈពេលជឿថា មិត្តរបស់លោកនឹងជាប់ឆ្នោតជាប្រធានាធិបតី នៅឆ្នាំ ២០១៦។
អាវុធខ្លីពិសេសនេះ មានកាណុង .45 (11mm)។ លោក James ប្រកាស ៖ “តួអង្គភាពយន្តប៉ូលិសអាមេរិក” Dirty Harry មានអាវុធធុន .44 Magnum ហេតុនេះយើងផលិតអាវុធ១ដើម ទាក់ទងដល់លេខ ៤៥- ព្រោះគាត់ជាប្រធានាធិបតីអាមេរិកទី ៤៥។
កាំភ្លើងនេះត្រូវបានស្រោបមាស 24karat ផ្ទៃម្ខាងមានឈ្មោះពេញរបស់លោក Trump ម្ខាងទៀតមានចម្លាក់អក្សរ “ប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក” ចំណែកនៅផ្នែកចុងកាណុងមានពាក្យស្លោកថា “ចូរស្ថាបនាជញ្ជាំងនោះ” (ចង់និយាយដល់ការស្ថាបនាជញ្ជាំងខណ្ឌចែកព្រំដែនជាមួយ Mexico។
កាំភ្លើងក៏មានបំពាក់បរិក្ខារទប់មិនឲ្យកន្ត្រាក់។ James ពុំបានប្រាប់ពីតម្លៃនៃកាំភ្លើងនេះទេ។
“រូបភាពប្រធានាធិបតីអាមេរិក កាន់កាំភ្លើងជំនាន់ ១៩១១ តែត្រូវបានអភិវឌ្ឍបន្ថែម ដើរក្នុងសាល Oval ធ្វើឲ្យយើងនឹកឃើញពីភាគខាងលិចនយោបាយស្ថាបនា… អតីតកាល”៕ អាទិត្យ