ឧត្តរមានជ័យ ៖ បុរសម្នាក់ជាអ្នកសារព័ត៌មានបន្ទាយស្រី ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនចុងរបស់ខ្លួន។ ការឃាត់ខ្លួនខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។
លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថាជនសង្ស័យឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ជាអ្នកសារព័ត៌មានបន្ទាយស្រី។ ជនសង្ស័យបានចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ ជាកូនចុងរបស់ខ្លួនរហូតបានសម្រេច។ ក្មេងស្រីរងគ្រោះឈ្មោះ ព.ស.ណ អាយុ១៣ ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ជាសិស្សថ្នាក់ទី៧។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ