កង្វះភេទស្រីជាង ៦០លាននាក់ កំពុងធ្វើឲ្យសង្គមចិន ប្រឈមមុខជាមួយបញ្ហារាប់មិនអស់ មុនពេលអតុល្យភាពនេះ ត្រូវបានដោះស្រាយ។
«… អតុល្យភាពភេទ កំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរ នាប្រទេសចិន ព្រោះតែពុំមាននារីភេទជាង ៦០លាននាក់ សម្រាប់ធ្វើជា”កូនក្រមុំ”។ វាបានធ្វើឲ្យសង្គមនេះហាក់ដូចជា “វៀចវ៉ច” ។
នេះឯងជាងផលវិបាកផ្តើមចេញពី “គោលនយោបាយ កូនម្នាក់” បំណងបន្ថយល្បឿននៃកំណើនពលរដ្ឋ។
គួបផ្សំទស្សនៈកូនប្រុស នឹងជួយឧបត្ថម្ភលុយកាក់ដល់ឪពុកម្តាយពេលចាស់ជរា បានសម្លាប់គភ៌កូនស្រីរាប់ពុំអស់ ដោយប្រយោលតាមរយៈការរំលូត។ ទោះបីនៅឆ្នាំ ២០១៥ គោលនយោបាយនេះ ត្រូវបានបញ្ជាក់ក្តី តែផលវិបាកបន្សល់ទុកពុំអាចដោះស្រាយក្នុងវេលាខ្លីមួយបានទេ។
តាមប្រពៃណី ពេលដែលគូស្នេហ៍វ័យក្មេងចិនរៀបការ ឪពុកម្តាយកូនកម្លោះត្រូវទូទាត់សោហ៊ុយរៀបការ ថែមទាំងការដូលុយ ផ្ទះ…។ ហើយខ្ទង់ចំណាយនេះ ជនជាតិចិនហៅថា “តម្លៃរបស់កូនក្រមុំ”។ ហេតុនេះព្រោះតែកង្វះនារីសម្រាប់រៀបការ ធ្វើឲ្យថ្លៃកូនក្រមុំកើនឡើងយ៉ាងខ្ពស់។
នៅជនបទកាលពី ១០ឆ្នាំមុន តម្លៃកូនក្រមុំចន្លោះពី ៣០០ដុល្លារ-៥០០ដុល្លារ ប៉ុណ្ណោះ តែឥឡូវតួលេខនេះកើនដល់ ១០០ដងឯណោះ។ រឿងរៀបការចោទជាបញ្ហា កង្វះប្រភពផ្គត់ផ្គង់ “កូនក្រមុំ”។ ហេតុនេះអ្នកមានកូនប្រុសពិតជា “យ៉ាប់” មែនទែន។ ម្តាយឪពុកច្រើនឲ្យលុយកូនប្រុសដើម្បីទិញគ្រឿងអលង្ការ ព្រមទាំងសន្យាចេញសោហ៊ុយទាំងអស់ មិនថា ជំនូនអាពាហ៍ពិពាហ៍ក្តី។
ដើម្បីធ្វើបែបនេះ ពួកគេជាមធ្យមត្រូវសន្សំសំចៃ ប្រាក់ចំណូលប្រមាណ ៣៨% (ក្រោយបង់ពន្ធ) តែចៀសពុំរួចពីការ “ជាប់បំណុល”។
ស្របពេលគ្នានោះ ស្ត្រីចិន បានឆ្លៀតឱកាសយក “ឧត្តមភាព” នៃកង្វះខាតនេះ ដើម្បីជ្រើសរើសរៀបការជាមួយកូនប្រុសអ្នកធូរធារ…។ ធ្វើឲ្យយុវជននៅជនបទ អ្នកក្រីក្រ ពិបាកក្នុងការរកប្រពន្ធណាស់។
ចំនួនយុវជនពុំទាន់រៀបការក្នុងចំណោមពលរដ្ឋចិន បើតាមតួលេខស្ថិតិនោះ គឺប្រមូលផ្តុំនៅតំបន់ជនបទក្រីក្រ។ មនុស្សជាច្រើនពិតជាខ្វាយខ្វល់ចំពោះស្ថានការណ៍នេះ នឹងបង្កទៅជាសង្គមអស្ថិរភាពមួយ ហើយក៏ស្វ័យប្រវត្តិបង្កើតឡើងនូវគ្រោះថ្នាក់ពីការបង្កើតរបរស្រីពេស្យាចារ ការចាប់ជំរិត និងក្រុមឧក្រិដ្ឋជនមានការចាត់តាំង។
ល្បាយបែងចែកពលរដ្ឋរបៀបនេះ មានលទ្ធភាពច្រើនជំរុញឲ្យយុវជននៅជនបទពុំមានគូស្រករ សម្រុកមកកាន់ទីក្រុង ដើម្បីរកការងារធ្វើ បំណងសន្សំលុយទុករៀបការប្រពន្ធ។
ភាគច្រើនៃពួកគ បង្ខំការបោះបង់ការស្រេកឃ្លាន “អាពាហ៍ពិពាហ៍” ពេលគេចូលវ័យ ៤០ឆ្នាំប្លាយ ព្រោះវាហួសពេលនឹងសាងគ្រួសារបាត់ហើយ។
បច្ចុប្បន្ន គេកំពុងបើកច្រកតាមរយៈកម្មវិធីវិនិយោគរកដៃគូបរទេស បំណងអូសបន្លាយឲ្យបានប្រហែល២ទសវត្សរ៍ ទុកឲ្យបញ្ហានេះវាស្វ័យដោះស្រាយដោខ្លួនឯង។» លីសា