ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញរបស់អធិការដ្ឋាន ស្រុកព្រៃនប់ បានចុះបង្រ្គាបករណីគ្រឿងញៀនដោយបានចាប់ខ្លួនព្រះសង្ឃពីរអង្គ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ករណីនៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យជាព្រះសង្ឃ ព្រះនាម សុខ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅវត្តទួលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រះនាម ពៅ ទីវ័ន្ថ ២៩ឆ្នាំ មានទីលំនៅវត្តទូលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មុខរបរលោកសង្ឃ។ ក្នុងពេលឃាត់ខ្លួនដកហូតបាន៖ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន២៣កញ្ចប់ (តូច២១កញ្ចប់ ) ទូរស័ព្ទ ២ គ្រឿង។ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រៃនប់ និងមន្ទីរធម្មការស្រុក ធ្វើរការផ្សឹករួចរាល់ ទើបកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ