ក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចសាកល្បង២លើកឆ្លងកាត់តំបន់ប៉ែកខាងជើងជប៉ុន ។ ក្នុងនោះមាន១លើកជាកាំជ្រួចរយៈចម្ងាយ (ICBM) Hwasong-14។ ការសាកល្បងទាំង២លើកនេះ គឺ១លើកត្រូវបានចាត់ទុកថា ហោះដល់ដែនគោកអាមេរិក ហើយ១លើកទៀត បញ្ជាក់ថា អាចវាយប្រហារមូលដ្ឋានយោធាអារិកលើដីកោះ Guam ។
ការសាកល្បងទាំង២លើកនេះ សុទ្ធសឹងឆ្លងកាត់ជប៉ុនតែប្រទេសនេះ ពុំបានធ្វើការវាយស្កាត់ឡើយ ។ ទើបតែថ្មីៗនេះរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ពោលថា ៖ កាំជ្រួចកូរ៉េខាងជើងពុំគំរាមកំហែងបូរណភាពដែនដីជប៉ុនទេ ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera
លោកពោលបន្តថា ៖ “ករណីបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើង បានហោះកាត់ជប៉ុននៅរយៈកម្ពស់ដ៏ខ្ពស់ដ ហើយគ្មានសញ្ញាថា កាំជ្រួចនេះ នឹងធ្លាក់ចុះទឹកដីរបស់យើងខ្ញុំទេ ហេតុនេះយើងពុំបានប្រតិបត្តិការតបឡើយ” ។
លោកនៅបង្ហើបប្រាប់បន្តថា ៖ កងទ័ពជប៉ុននឹងពុំស្វែងរកវិធីវាយស្កាត់កាំជ្រួចកូរ៉េខាងជើង នាថ្ងៃអនាគតឡើយ ។ ព្រោះថា ការវាយស្កាត់កាំជ្រួចអន្តរទ្វីបមួយរបស់ប្រទេសដូចជាកូរ៉េខាងជើងនេះ ត្រូវបានចាត់ទុកជាប្រតិបត្តិការយោធា ។ លើកលែងតែកូរ៉េខាងជើង មានបំណងវាយលុក ពុំនោះសោតយើងខ្ញុំនឹងពិបាកក្នុងការ “ចាត់ការ”ណាស់ ។
ប៉ុន្តែអ្នកវិភាគវិញលើកឡើងថា ៖ “ជប៉ុនពុំបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង ដោយសារតែប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះពុំមានសមត្ថភាពគ្រប់គ្រងប៉ុណ្ណោះ”៕