ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់ទី២៨ខែមេសាឆ្នាំ២០២០ ។
តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធទាប អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២៣ ដល់២៨ខែមេសា ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខ័ណ្ឌលើផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅនឹងអាចចុះថមថយមួយកម្រិត។
ក្រសួងដដែល បានបន្តថា ស្ថានភាពអាកាសធាតុបែបនេះ សូមសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើនមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣ដល់២៥ខែមេសា៕
ដោយ៖កូឡាប